Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ព្រមាន​ឱ្យ​ក្រុមហ៊ុននាំចេញ​ក្នុងស្រុក​ ប្រុងប្រយ័ត្ន​នឹង​ការស៊ើបការពារ​ពាណិជ្ជកម្ម​

បានផុស

នៅ

​អ្នក​ជំនាញ​វៀតណាមព្រមាន​​ក្រុមហ៊ុន​នាំចេញ​ក្នុងស្រុក​របស់​ខ្លួន​ ឱ្យ​បង្កើន​ការ​ពង្រឹង​ខ្លួន​ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ស៊ើប​អង្កេត​ការពារ​ណិជ្ជកម្ម​ រួម​ទាំង​ការ​ស៊ើបអង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​របស់​ប្រទេស​នាំ​ចេញ​ ខណៈ​បន្ត​ប្រមូល​ផល​ប្រយោជន៍​​ពី​កំណើន​នៃ​តម្រូវការ​សកល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកមជ្ឈមណ្ឌលគាំទ្រផ្នែកច្បាប់ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមសមាគមសហគ្រាសធុនតូច និងមធ្យម​វៀតណាម​ លោក Lê Anh Văn បានអំពាវនាវឱ្យក្រុមហ៊ុននាំចេញក្នុងស្រុក រក្សាបាននូវភាពនាំមុខគេ ដោយលើកឡើងពីតម្រូវការ​​តាម​ដាន​ប្រចាំលើការស៊ើបអង្កេត​ការពារ​ពាណិជ្ជកម្ម តាមរយៈ​ទីភ្នាក់ងារពាណិជ្ជកម្មរបស់វៀតណាម​នៅបរទេស។

លោកបាន​បន្ត​ថា ​ការ​បង្កើត​ថ្មី​ ការធ្វើពិពិធកម្ម​ និងការកែលម្អគុណភាពផលិតផល​ គឺជាគន្លឹះមូលដ្ឋាន​ ខណៈ​​ក្រុមការងារ​ដែលមានជំនាញច្បាស់លាស់ក្នុង​ការស៊ើប​អង្កេត​ការពារ​ពាណិជ្ជកម្ម និងប្រព័ន្ធគ្រប់គ្រងដែលពាក់ព័ន្ធ គឺជាកត្តាសំខាន់​ពេល​មាន​បញ្ហាប្រឈម​​។ ​

ការព្រមាននេះ ធ្វើ​ឡើង​ខណៈ​ការនាំចេញរបស់វៀតណាមដែលល្បីល្បាញដោយសារការប្រកួតប្រជែង​ផ្នែកកម្លាំងពលកម្ម និងថ្លៃដើមផលិតកម្ម កើនឡើងស្របតាមស្តង់ដារគុណភាពអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនេះ ​បាន​បង្ក​ជា​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ប្រទេសនាំចូល ដែលជំរុញឱ្យពួកគេប្រើប្រាស់វិធានការ​ការពារ​ពាណិជ្ជកម្ម ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់​ខ្លួន​។ នេះបើតាមអនុប្រធានអាជ្ញាធរ​ការពារ​ពាណិជ្ជកម្ម ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ (MoIT) លោក Truong Thuy Linh។

អ្នក​ជំនាញ​វៀតណាម​មើល​ឃើញ​ថា​ តម្រូវការប្រើប្រាស់ចុងឆ្នាំ​នៅ​ទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់គ្រឿងអេឡិចត្រូនិក ទំនិញប្រើប្រាស់ និងវិស័យវាយនភណ្ឌវៀតណាម​។ ​ឧស្សាហកម្មវាយនភណ្ឌ នៅតែទទួលបានប្រយោជន៍​ ​ពេល​ការបញ្ជាទិញនាំចេញពីបង់ក្លាដែស​បាន​ប្រែប្រួល​។ លើសពីនេះ ទីផ្សារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ព្យាករថានឹងរក្សានិរន្តរភាពនៃការប្រកួតប្រជែងរបស់វៀតណាម ទាំង​ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម