ព័ត៌មានជាតិ
ក្រុមហ៊ុនថៃបារម្ភចំពោះឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ
តំណាងវិស័យឯកជនរបស់ថៃបានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជ័យជម្នះរបស់លោក ដូណាល់ ត្រា ដែលនឹងក្លាយជាប្រធានាធិបតីជាថ្មីម្តងទៀតរបស់សហរដ្ឋអាមេរិក ដោយក្រុមអ្នកវិភាគរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់ដោយការកើនឡើងនូវគៅលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់សហរដ្ឋអាមេរិក ខណៈដែលអត្រាការប្រាក់អាចនឹងធ្លាក់ចុះយឺតជាងការរំពឹងទុក។
លោក Kavee Chukitkasem ប្រធានផ្នែកស្រាវជ្រាវ របស់ក្រុមហ៊ុនមូលបត្រ Pi Securities បានផ្តល់ដំបូន្មានដល់វិនិយោគិនឱ្យកាត់បន្ថយការវិនិយោគខ្លះៗលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់នៅក្នុងផលប័ត្ររបស់ពួកគេ ដោយសារគោលនយោបាយគាំពារនិយមរបស់លោក ត្រាំ អាចនាំឱ្យមានប្រតិកម្មខ្លាំងពីប្រទេសមួយចំនួន ជាពិសេសប្រទេសចិន។
លោកបាននិយាយថា៖«វិនិយោគិនត្រូវតែមានការប្រុងប្រយ័ត្ន ខណៈដែលលោក ត្រាំបានបញ្ជូនសញ្ញាច្បាស់លាស់ថាគាត់នឹងចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលធ្វើឱ្យទីក្រុងប៉េកាំងទំនងជានឹងដាក់វិធានការតបតជាមួយនឹងប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក» ។

លោក Kavee បាននិយាយថា ការដំឡើងពន្ធដែលបានស្នើឡើងដោយលោក ត្រាំ ក៏នឹងបង្កើនតម្លៃផលិតផលនៅសហរដ្ឋអាមេរិកផងដែរ មានន័យថាអតិផរណានឹងមិនធ្លាក់ចុះទេ ហើយអត្រាការប្រាក់អាចនឹងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សជាងការរំពឹងទុក។
លោកបាននិយាយបន្តទៀតថា៖«ការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ឥឡូវនេះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្លាំង ពីព្រោះសេដ្ឋកិច្ចពិភពលោកប្រហែលជានឹងធ្លាក់ចុះ ដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី រួមទាំងក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកផងដែរ»។
«ខ្ញុំណែសូមនាំដល់អ្នកវិនិយោគគួរកាត់បន្ថយការវិនិយោកលើទ្រព្យសកម្មមួយចំនួនដែលមានហានិភ័យខ្ពស់ ប៉ុន្តែមិនមែនទាំងអស់នោះទេ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


