សេដ្ឋកិច្ច
កម្ពុជាចំណេញអ្វីខ្លះពីសង្គ្រាមពន្ធ របស់លោក ដូណាល់ ត្រាំ ជាមួយចិន
បន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោកបានគម្រាមដំឡើងពន្ធលើទំនិញរបស់ចិនរហូតដល់៦០% ឬច្រើនជាងនេះ។ ប្រសិនបើសហរដ្ឋអាមេរិកនឹងអនុវត្តគោលនយោបាយនេះ នឹងធ្វើឱ្យកម្ពុជាចំណេញ ឬខាតយ៉ាងណា?

អ្នកឧកញា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន រូបលោកមិនទាន់អាចវាយតម្លៃបានពីជំហររបស់សហរដ្ឋអាមេរិកបាននៅឡើយទេ ជួនកាលអាចល្អ ហើយក៏អាចមិនល្អដែរ។
លោកប្រាប់ថា កន្លងមក ការដំឡើងពន្ធអាមេរិក ជាមួយចិន កើតឡើង ដែលវាជាឱកាសរបស់កម្ពុជា ដែលធ្វើឱ្យអ្នកវិនិយោគចិន គាត់ងាកមកវិនិយោគនៅកម្ពុជា នាំចេញទៅអាមេរិក ដែលជាសញ្ញាល្អ។
អ្នកឧកញា លឹម ហេងថ្លែងថា៖ «ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន (យើងមិនមែនថាយើងចង់ឱ្យគេបន្តសង្គ្រៀមទេ យើងចង់ឱ្យគេចប់សង្គ្រាមដែរ) កន្លងមក ទំនិញកសិផលរបស់កម្ពុជាជាច្រើន មានតម្លៃល្អ ហើយបើចប់សង្គ្រាម នោះក៏អាចនឹងប៉ះពាលដល់ស្រូវ អង្កររបស់កម្ពុជាដែរ ដូច្នេះ យើងមិនទាន់ដឹងច្បាប់សថា សេដ្ឋកិច្ចល្អ ឬមិនល្អទេ ចាំមើលសិន»។

បើតាមអ្នកឧកញា លឹម ហេង កម្ពុជាកំពុងពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរី ដែលកំពុងអនុវត្តជាមួយចិន ប្រទេសកូរ៉ និងថ្នាក់តំបន់សេដ្ឋកិច្ចពិសេស។
អ្នកឧកញា លឹម ហេង បញ្ជាក់ថា៖ «អ្នកផលិតនៅប្រទេសចិន ដែលនាំទៅសហគមអឺរ៉ុបក៏ដោយដែលដំឡើងពន្ធដាក់គ្នា ក្រុមហ៊ុនមួយចំនួន កន្លងមក យើងឃើញមកច្រើនហើយ បើសិនមានការដំឡើងពន្ធដាក់គ្នាទៀត ខ្ញុំជឿថា ក្រុមហ៊ុនចិនដែលកំពុងផលិតនាំចេញទៅអាមេរិក នឹងមកស្រុកខ្មែរកាន់តែច្រើន»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក ដូណាល់ ត្រាំ ជាពាណិជ្ជករធំ ហើយរាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អជាមួយអាមេរិក ខណៈការបញ្ជាទិញរបស់អាមេរិកពីកម្ពុជាមានកំណើនរាល់ឆ្នាំ។
លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា៖ «អាមេរិកជាប្រទេសដែលមានតម្រូវការ ហើយគោលនយោបាយអាមេរិកនឹងបន្ត ពីលោក ចូ បៃឌិន ដែលមានតម្រូវការទំនិញមួយចំនួន ពីតំបន់អានស៊ាន និងការលើកទឹកចិត្ត អាស៊ានផង»។
លោកបណ្ឌិត ហុង វណ្ណៈយល់ឃើញថា៖ «ខ្ញុំគិតថា គោលនយោបាយការបរទេសរបស់អាមេរិក នឹងនៅតែបន្តការផ្ដល់ការអនុគ្រោះក្នុងការនាំចូលទំនិញពីកម្ពុជា ខ្ញុំគិតថាមិនមានប៉ះពាល់អ្វីទេ ហើយបើលោក ដូណាល់ ត្រាំ អនុវត្តតាមអ្វីដូចគាត់ឃោសនាបោះឆ្នោត ខ្ញុំគិតថា ពិភពលោកនេះ នឹងមានភាពល្អប្រសើរ»៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


