ព័ត៌មានជាតិ
មន្ត្រីកសិកម្ម ប្រតិកម្មមតិលើកឡើងថា «ស្រូវមួយគីឡូ មិនស្មើស្រាបៀរមួយកំប៉ុង»
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤បានថ្លែងប្រតិកម្មនឹងការបញ្ចេញមតិមួយដែលលើកឡើងថា ស្រូវមួយគីឡូមិនស្មើនឹងស្រាមួយកំប៉ុង។

លោក ឃឹម ហ្វីណង់ លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «បើពិតជាអញ្ចឹងមែន អាចសាកល្បងគណនាតួលេខជាមួយខ្ញុំបាន។ កម្ពុជាមានផ្ទៃដីអាចធ្វើស្រែបានជាង ៣លានហិកតា និងផលិតស្រូវបានប្រហែល ១៣លានតោន ថ្លៃស្មើនឹងស្រា ១៣ពាន់លានកំប៉ុង។ ទោះបីថ្លៃស្រូវត្រឹមតែ ១គីឡូ១០០០៛ ក៏កសិករអាចចំណេញដែរ មិនចាំបាច់ថ្លៃស្មើស្រា១កំប៉ុងទេ គិតលេងៗក៏គង់បាន ៣-៤ពាន់លានដុល្លារ»។
បើតាមលោក ឃឹម ហ្វីណង់អ្វីដែលយើងគួរប្រឹងធ្វើបន្ថែមទៀតនោះគឺរិះរកវិធីកាត់បន្ថយថ្លៃដើមឱ្យកាន់តែទាប មិនមែនប្រឹងតម្លើងថ្លៃនោះទេ។ ថ្លៃស្រូវរាល់ថ្ងៃនេះធ្វើឱ្យអង្ករយើងពិបាកប្រកួតប្រជែងជាមួយអង្ករថៃនិងអង្ករវៀតណាមបាត់ទៅហើយ កុំថាឡើយតម្លើងថ្លៃខ្ពស់ជាងនេះ។

លោក ឃឹម ហ្វីណង់ ណែនាំថា កុំមើលងាយការចូលរួមនៃតម្លៃស្រូវចំពោះសេដ្ឋកិច្ចជាតិឱ្យសោះ មុខរបរនេះបានផ្តល់ប្រាក់ចំណូលដល់បងប្អូនកសិករជាង ២លានគ្រួសារ និងបានផ្គត់ផ្គង់អង្ករឱ្យខ្មែរហូបពេញមួយប្រទេស ហើយនៅសល់សម្រាប់នាំចេញទៀតផង។
រហូតមកដល់ពេលនេះមិនទាន់មានដំណាំណាមួយធំជាងស្រូវនៅឡើយទេ ហើយក៏គេមិនដែលលក់ស្រូវម្តង១គីឡូ ឬធ្វើស្រែម្តង១០ម៉ែត្រការ៉េ ដូចផឹកស្រាម្តងមួយកំប៉ុងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


