សេដ្ឋកិច្ច
ក្រុមហ៊ុន MIRARTH នាំចេញគ្រាប់ស្វាយចន្ទី ២៥០ តោន ក្នុងឆ្នាំនេះ
ក្រុមហ៊ុន MIRARTH Agri Tech នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំ២០២៤នេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ ដែលបានកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២១ ខែវិច្ឆិកា បានចូលរួមក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការចូលរួមពីលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម។
សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់សហគមន៍ និងប្រទេសជាតិ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតស្វាយចន្ទីបានចំនួន ៨៤ ម៉ឺនតោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទីផ្សារវៀតណាម បានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់ ១ ពាន់ ១០០ លានដុល្លារ កើនឡើង៩%។
យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ៣ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


