ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករវៀតណាម នៅតែខ្ពស់ជាងគេបំផុតលើទីផ្សារសកល
តម្លៃអង្ករវៀតណាម នៅតែខ្ពស់ជាងគេបំផុតនៅលើទីផ្សារសកល ទោះបីជាឥណ្ឌាទម្លាក់ចោលបំរាមនាំចេញអង្ករ ដែលធ្វើឱ្យការផ្គត់ផ្គង់ពីប្រទេសគូប្រជែងកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

គេមើលឃើញថា ក្រោយឥណ្ឌាទម្លាក់ចោលបំរាមរបស់ខ្លួននៅចុងខែតុលា តម្លៃអង្ករសកលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តម្លៃអង្ករបាក់ ៥ ភាគរយ របស់ប៉ាគីស្ថាន និងថៃ បានធ្លាក់ចុះ ៥-១០ ភាគរយ ដោយលក់នៅត្រឹម ៤៥៧-៤៩០ ដុល្លារ/តោន។ នេះបើយោងតាមទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម។
តម្លៃអង្ករវៀតណាមបានធ្លាក់ចុះក្នុងអត្រាដូចគ្នា ជិតដល់ ៥០០ ដុល្លារ/តោន យ៉ាងណាមិញ បានកើនមកវិញ ដោយជួញដូរនៅតម្លៃ ៥២២ ដុល្លារ/តោន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។
ការស្ទុះងើបឡើងវិញនៃតម្លៃ ត្រូវបានជំរុញដោយការរឹតបន្តឹងការផ្គត់ផ្គង់ នៅពេលដែលរដូវប្រមូលផលខិតជិតដល់ទីបញ្ចប់។ ក្រៅពីនេះ កសិករវៀតណាមបានផ្លាស់ប្តូរទៅដាំដុះពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ជាងមុន និងអាចប្រកួតប្រជែងជាមួយអង្ករពីប្រទេសផ្សេងៗបានកាន់តែប្រសើរ។

គួរគូសបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករជិត ៧,៨ លានតោនក្នុងតម្លៃ ៤,៩ ប៊ីលានដុល្លារ កើនឡើងជាង ២៣ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ជាមធ្យម អង្ករវៀតណាមលក់នៅតម្លៃ ៦២៦,២ ដុល្លារ/តោន ដោយកើនឡើង ១២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។
នាយកដ្ឋានផលិតកម្មដំណាំ បានព្យាករថា វៀតណាមនឹងផលិតអង្ករបានប្រមាណ ៤៣ លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សម្រាប់ការនាំចេញចំនួន ៨ លានតោន ខណៈនៅតែអាចបំពេញតម្រូវការក្នុងស្រុក។ លើសពីនេះ តម្លៃនៃការនាំចេញអង្កររបស់វៀតណាម រំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុតចំនួន ៥ ប៊ីលានដុល្លារនៅឆ្នាំនេះ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


