ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីគ្រោងផលិតឥន្ធនៈស្អាតសម្រាប់យន្តហោះនៅឆ្នាំ ២០២៧
ម៉ាឡេស៊ីគ្រោងនឹងចាប់ផ្តើមផលិតជីវឥន្ធនៈសម្រាប់យន្តហោះ ឬឥន្ធនៈយន្តហោះប្រកបដោយនិរន្តរភាព (SAF) នៅឆ្នាំ ២០២៧ ជាមួយនឹងសមត្ថភាពផលិតដំបូង ១ លានតោន/ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងទំនិញម៉ាឡេស៊ី លោក Johari Abdul Ghani ។

រដ្ឋមន្ត្រីដដែល បានប្រាប់សភាម៉ាឡេស៊ីនៅថ្ងៃអង្គារនេះថា សមត្ថភាពផលិត SAF នឹងកើនឡើងជាបណ្តើរៗ ដោយផ្អែកលើរោងចក្រផលិតកម្ម និងការផ្គត់ផ្គង់វត្ថុធាតុដើម។ លោកបន្តថា ម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេទី២របស់ពិភពលោក និងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្ត ដើម្បីក្លាយជាអ្នកផលិត SAF ឈានមុខគេមួយរបស់ពិភពលោក។
ក្រោមផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរថាមពលជាតិរបស់រដ្ឋាភិបាល ដែលចេញផ្សាយនៅឆ្នាំ ២០២៣ រដ្ឋាភិបាលកំណត់ឱ្យមានការលាយ SAF ១ ភាគរយ ទៅក្នុងឥន្ធនៈអាកាសចរណ៍ ហើយនឹងបង្កើនវាដល់ ៤៧ ភាគរយ នៅឆ្នាំ ២០៥០។

លោក Johari បានលើកឡើងថា ផលិតកម្ម SAF នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច និងអ្នកក្នុងឧស្សាហកម្មដូងប្រេង ដោយសារកាកសំណល់ដូង មានតម្លៃខ្ពស់ជាងប្រេងដូងឆៅ។
គួរគូសបញ្ជាក់ថា ឥន្ធនៈស្អាតសម្រាប់យន្តហោះ គឺជាគោលដៅមួយសម្រាប់បណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្លាស់ទៅរកថាមពលស្អាត ដែលបង្កផលប៉ះពាល់តិចដល់បរិស្ថាន និងជួញពួកគេបំពេញកាតព្វកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


