Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៣៧៩ ក្នុងទំហំទឹកប្រាក់ ៦ ពាន់លានដុល្លារ

បានផុស

នៅ

គិតត្រឹមខែមករា ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងវិនិយោគចំនួន ៣៧៩ ​ជាមួយទុនវិនិយោគប្រមាណ ៦ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា មាន​ប្រសាសន៍នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ថា កម្ពុជាមានសង្ឃឹងថា នឹងទទួលបានអ្នកវិនិយោគ​កាន់តែច្រើន​បន្ថែមទៀតនៅឆ្នាំ ២០២៥ ខាមុខ ខណៈមានក្រុមហ៊ុនបរទេសមួយចំនួន​ចង់ប្ដូរ​ទី​តាំង​មកកម្ពុជា។

លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «សម្ដេចធិបតីនឹងកោះប្រជុំនៅពេលខាងមុខ ដើម្បីភា​ក្សារៀប​ចំយុទ្ធសាស្ត្រ ទាក់ទាញ​វិនិយោគដែលចង់ចេញពីប្រទេស​មួយ​ចំនួនឱ្យមក​បណ្ដាក់​ទុននៅ​កម្ពុជា ដើម្បីបង្កើតការងារ និងរុញកម្ពុជាឱ្យ​មានចំណូល​ខ្ពស់នៅឆ្នាំ ២០៥០»។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគកម្ពុជា (cdcIPM) ដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់​ទុន​វិនិ​យោគ​នៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ប្រព័ន្ធ cdcIPM ផ្ដល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេល​វេលា ដើម្បីសម្រួលកិច្ចការវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេល​វេលា ធានា​តម្លា​ភាព និងប្រសិទ្ធភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម