Connect with us

ព័ត៌មានអន្ដរជាតិ

តើការប្រកាសច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?

បានផុស

នៅ

ក្នុងជំហាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាង ៤ ទសវត្សរ៍​ ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក យូន ស៊កយល​ កាល​ពី​រាត្រីថ្ងៃអង្គារ​ឆ្លងចូលថ្ងៃពុធ​ បាន​ប្រកាសច្បាប់អាជ្ញាសឹក​ ដោយប្រគល់​អំណាច​ទៅ​ឱ្យ​​ក្រុម​យោធាជា​អ្នក​គ្រប់​គ្រង​ប្រទេស​ ខណៈរឹតត្បឹត​សកម្មភាព​ស៊ីវិល​ ដើម្បី​បង្រ្កាប​​អ្វីដែល​លោក​ហៅ​ថា​ «ការ​គំរាមកំហែង​ពី​កង​កម្លាំង​កូរ៉េខាង​ជើង​» និង​ «កម្លាំង​ប្រឆាំង​រដ្ឋដែល​គាំទ្រ​កូរ៉េខាង​ជើង​»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ គណៈរដ្ឋមន្រ្តី​របស់​លោក​ យូន​ បាន​លុប​ចោល​ច្បាប់អាជ្ញាសឹកវិញ​​ ​ដោយ​មាន​ការ​បោះឆ្នោត​ប្រឆាំង​ពីសមាជិក​សភា ១៩០ រូប​ ​ខណៈ​​ប្រជាជន​កូរ៉េខាង​ត្បូងក៏​បាន​​ផ្អើលឆោឡោប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋសភា​ទាំង​កណ្ដាល​យប់​ ដើម្បី​បង្ហាញ​ជំហរ​ប្រឆាំងរបស់​ខ្លួន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ស្ថានការណ៍​បាន​ស្រក​ស្រាន្ត​ទៅ​វិញខ្លះ​ៗ​​ ប៉ុន្តែបាតុកម្ម​ទាមទារ​ឱ្យ​លោក​ យូន ចុះចេញ​ពីតំណែង​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ ខណៈ​មន្ត្រី​របស់​លោក​មួយ​ចំនួន​ក៏​បាន​លាលែង​ចេញ​ពី​​តួនាទី​របស់​ខ្លួន​។

គេ​​មើល​ឃើញ​ថា​ វិបត្តិនយោបាយ​នេះ​​ មានផលប៉ះពាល់ដល់ស្ថិរភាពក្នុងស្រុករបស់កូរ៉េខាងត្បូង និងទំនាក់ទំនងក្នុងតំបន់ និងពិភពលោក ជាពិសេសជាមួយ «សត្រូវ» កូរ៉េខាងជើង និងសម្ព័ន្ធភាព​ជាមួយសហរដ្ឋអាមេរិក។ ជ្រុង​មួយ​នៃ​ការ​ព្រួយបារម្ភ​នោះ​ គឺ​វិសាល​ភាព​នៃ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​​​របស់ប្រទេស​ ដែល​ពឹង​ផ្អែកខ្លាំង​​លើ​វិស័យ​ឧស្សាហកម្មមួយ​នេះ​​​។

បញ្ហា​ចុង​ក្រោយ​កើន​ឡើង​ ចំពេល​ដែល​កំណើនសេដ្ឋកិច្ច​របស់​​កូរ៉េខាង​ត្បូង​​ រំពឹង​ថា​នឹង​ដើរ​អូស​ជើង​ក្នុង​អត្រា​តិច​ជាង​ ២ ភាគរយ​ នៅ​ឆ្នាំ​ក្រោយ​ (តាម​ការ​ព្យាករ​របស់​ធនាគារ​កណ្ដាល​កូរ៉េខាង​ត្បូង​) ខណៈ​តម្រូវ​ការ​ក្នុងស្រុកបាន​បង្ហាញ​សញ្ញា​ថមថយ​ ហើយ​​កំណើន​នៃ​ការ​នាំចេញប្រចាំខែ​វិច្ឆិកា បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត​​ក្នុង​រយៈ​ពេល ១៤ ខែ ត្រឹម ១,៤ ភាគរយ ដោយ​សារ​កម្សោយ​នៃ​ការ​នាំចេញ​ទៅ​អាមេរិក​ និង​ចិន​។

ជាក់ស្ដែង​ ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​ដែល​បង្ក​មក​ពី​ច្បាប់​អាជ្ញាសឹក​របស់​លោក​ យូ​ន ចាប់​ផ្ដើម​មាន​ជា​បណ្ដើរ​ៗ​រួចទៅ​​ហើយ​។ ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយឈានដល់ចំណុចទាបបំផុតរាប់​ចាប់តាំងពីឆ្នាំ ២០២២ ដល់ ១ ៤២០ វ៉ុន/ដុល្លារ​ ដែល​នេះ​ឆ្លុះបញ្ចាំងពីអស្ថិរភាព​នៃ​ទីផ្សារហិរញ្ញវត្ថុ។ ជាមួយ​គ្នា​នោះ​ សន្ទស្សន៍ផ្សារ​ភាគហ៊ុនដ៏សំខាន់របស់កូរ៉េខាងត្បូង KOSPI បាន​ធ្លាក់ចុះ​រហូតដល់​ ១,៩៩ ភាគរយ​ សម្រាប់​ការ​ជួញដូរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។

ក្នុងជ្រុងមួយ​​ដ៏​ធំ​ អ្នកវិភាគ​បាន​ហៅ​​ច្បាប់​អាជ្ញាសឹក ថា​ឆ្លុះ​បញ្ជាំង​ពី​​ «អស្ថិរភាព​នយោបាយ​ក្នុងស្រុកធ្ងន់ធ្ងរ​​» ដែល​អាច​​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ និង​ដៃគូវិនិយោគ​ទាំង​​ក្នុង​ និង​​​ក្រៅ​ប្រទេស ហើយ​ការណ៍​នេះ​ នឹង​រារាំង​ដល់​ការ​​វិនិយោគថ្មី​ៗ ប៉ះពាល់​ដល់​វិស័យ​ការងារ​ ​ផលិតកម្ម​ និង​ការ​នាំចេញ​ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ជំរុញកំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស​​។

អ្នក​វិភាគ​បានលើក​ឡើង​​ថា​ អស្ថិរភាព​ដែល​អូសបន្លាយ​ អាច​រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង ប៉ះពាល់​ដល់​ដៃគូ​ពាណិជ្ជកម្ម និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទាំង​នៅ​អាស៊ី និង​ទូទាំង​ពិភព​លោក​ ​ព្រោះ​ប្រទេស​នេះ​ដើរ​តួនាទី​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏សំខាន់​ ជា​ពិសេស​លើ​វិស័យ​បច្ចេកវិទ្យា ​ដូចជា​បន្ទះ​ឈីប ​ជាដើម​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ភាព​ធ្ងន់ធ្ងរ​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ មិន​ទាន់​អាច​សន្និដ្ឋាន​ថា​នៅ​កម្រិត​ណា​នៅ​ឡើយ​ទេ​ ខណៈ​អ្នកវិភាគ​បន្ត​​រង​ចាំ​មើល​ស្ថានការណ៍​នយោបាយ​សិន​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា​ ក្រោម​លទ្ធភាពដែល​លោក យូន​ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ នោះ​វា​នឹង​មាន​ឥទ្ធិពលអវិជ្ជមាន​លើ​ទំនុកចិត្ត​របស់​អ្នកប្រើ​ប្រាស់ ​និងអាជីវកម្ម ដែល​នឹង​ធ្វើ​ឱ្យ​សកម្មភាពសេដ្ឋកិច្ច​ក្លាយ​ជា​ដើរ​យឺត​យ៉ាវ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កងការពារអាកាស
ព័ត៌មានជាតិ៦ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម