Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

បានផុស

នៅ

អាជ្ញាធរកៅស៊ូថៃ បាន​ឱ្យដឹង​កាលពីថ្ងៃអង្គារថា ទឹកជំនន់ធ្ងន់ធ្ងរ​នៅភាគខាងត្បូងនៃ​ប្រទេសថៃ អាចកាត់បន្ថយផលិតកម្មកៅស៊ូប្រហែល ៧ ភាគរយ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានស្ដីទី​របស់​អាជ្ញាធរ​ លោក Sukatus Tarngwiriyakul បានថ្លែង​ថា អាជ្ញាធរកៅស៊ូថៃ បានកំណត់គោលដៅទិន្នផលកៅស៊ី​ចំនួន ៤,៧៨ លាន​តោន​ សម្រាប់​ឆ្នាំ​ ២០២៤ ប៉ុន្តែ​ទឹក​ជំនន់​អាច​ធ្វើ​ឱ្យ​តួលេខ​នេះ​ធ្លាក់ចុះតិច​ជាង​គោលដៅ​ មកត្រឹម​ ៤,៤៦ លាន​តោន​។

លោ​ក Sukatus ​​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទឹក​ជំនន់​ បាន​រារាំង​កសិករ​មិន​ឱ្យ​ទៅចៀរកៅស៊ូ​»។ លោកបន្តថា​ ការ​ធ្លាក់ចុះ​នៃទិន្នផល​ ក៏​អាច​ប៉ះពាល់​ដល់​​ការ​ប្រើ​ប្រាស់​កៅស៊ូ​ក្នុង​ស្រុក​​​ផង​ដែរ។

គួរ​គូស​បញ្ជាក់ថា​ ថៃ​ជា​ប្រទេស​នាំ​ចេញ​កៅស៊ូ​ធំ​ជាង​គេ​របស់​ពិភពលោក ដោយ​បាន​នាំចេញកៅស៊ូចំនួន ២,៨៦ លាន​តោន​ ​ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះ ធ្លាក់ចុះ ៥,៩ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​។ ប្រទេស​នេះ​ នាំចេញ​កៅស៊ូសរុប​ប្រមាណ​ ៤ លាន​តោន​ កាល​ពី​ឆ្នាំ​មុន​។ ​

ខេត្ត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ចំនួន​ ៨ របស់​​​ថៃ​ បាន​រួមចំណែង​យ៉ាងសំខាន់​សម្រាប់​ផលិតកម្មកៅស៊ូរបស់​ប្រទេស​។ យ៉ាងណាមិញ​ តំបន់​ឧបទ្វីបម៉ាឡេ ដែល​រួមមាន​ភាគខាងត្បូងថៃ​ និងម៉ាឡេស៊ី​ កំពុងជួបប្រទះ​នឹង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ដោយ​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ និង​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀសខ្លួន​ប្រជាជនរាប់ម៉ឺន​នាក់។

ខណៈ​ទឹក​ជំនន់​មិន​ទាន់​ស្រកស្រាន្ត​ស្រួលបួល​ អាជ្ញាធរ​ឧត្តុនិយមថៃ​នៅ​តែ​បន្ត​ព្រមាន​ពី​កម្រិត​ទឹក​ភ្លៀង​ធ្លាក់ខ្លាំង​ជោគជាំ ដែល​អាច​បង្កើត​បាន​ជា​ទឹក​ជំនន់ភ្លាម​ៗ​ នៅ​តាម​តំបន់​ផ្សេង​ៗ​។

គួរ​គូស​បញ្ជាក់ថា​ ឆ្នាំ ២០២៤ នេះ​ ​​ថៃ​បាន​ជួប​ប្រទះ​នៅ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ស្ទើរ​តែទូទាំង​ប្រទេស​ ដោយ​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​ ថៃ​បាន​រង​នូវ​គ្រោះ​ធម្មជាតិ​ដដែល​ទូទាំង​តំបន់​ភាគខាង​ជើង​ និង​តំបន់ទំនាបកណ្ដាល​ ដោយ​ឆក់​យក​ជីវិត​​មនុស្ស​រាប់សិប​នាក់​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ទាំង​វិស័យ​ផលិតកម្ម និង​កសិកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»

ជីវិតកម្សាន្ដ៤ នាទីutes មុន

Kim បរិច្ចាគខោអាវក្នុងដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅ LA តែបែរត្រូវគេរិះគន់

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ

ព័ត៌មានជាតិ២៣ នាទីutes មុន

ឈ្វេងយល់ពីពិធីឡើងលំនៅដ្ឋានថ្មីតាមបែបប្រពៃណីជនជាតិឡាវដែលរស់នៅក្នុងខេត្តរតនគិរី

ព័ត៌មានជាតិ២៩ នាទីutes មុន

សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug

ចរាចរណ៍៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៧ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម