ព័ត៌មានជាតិ
រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ជាមួយទុន ៧០លានដុល្លារនៅស្វាយរៀង
សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទុនវិនិយោគរហូតដល់៧០លានដុល្លារត្រូវបានរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនៅក្នុងខែវិច្ឆកាកន្លងទៅនេះ ដែលឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃលំហូរភ្ញៀវទេចរអន្តរជាតិចូលមកាន់ខេត្តស្វាយរៀង ជាពិសេសពីប្រទេសវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានពី CDC កាលពីថ្ងៃទី៦ ខែធ្នូ ខ្លួនបានអនុម័តនូវគម្រោងវិនិយោគសម្រាប់ការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទីតាំងនៅក្រុងបាវិត នៃខេត្តស្វាយរៀង។ សម្រាប់គម្រោងវិនិយោគនេះនឹងបង្កើតការងារថ្មីជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានោះរហូតដល់ជាង៨០០កន្លែង។ ប៉ុន្តែ CDC ពុំបានបង្ហាញឈ្មោះរបស់ក្រុមហ៊ុន និងថាតើមកពីប្រទេសណានោះទេ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានសាទរជាមួយនិងគម្រោងវិនិយោគនេះ ដែលបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា ជាពិសេសវិស័យទេចរណ៍នៅភាគខាងកើតនៃប្រទេស។
លោកបានគូសបញ្ជាក់ថា៖«សម្រាប់ការសម្រេចចិត្តវិនិយោគនេះ បង្ហាញឱ្យឃើញអំពីវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យទេចរណ៍របស់យើង ក្រោយពីបានញាំញីដោយការរីករាលដាល់នៃជំងឺកូវីដ១៩នាប៉ុន្មានឆ្នាំមកនេះ ដែលវិស័យនេះកំពុងងើបឡើងវិញសន្សឹមៗ»។

លោកយល់ឃើញថា ការសាងសង់សណ្ឋាគារនេះនឹងឆ្លើយតបទៅនឹងលំហូរភ្ញៀវទេចរអន្តរជាតិចេញតាមប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនៅពេលដែលស្ថានភាពវិស័យទេចរណ៍ត្រឡប់ទៅដូចមុនវិបត្តិ។
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៣៧ លាននាក់ (៥ ៣៧៤ ៧៣៨) កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៥,៣៧ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៧២៥ ៥០៣ នាក់ កើន ១៤,៨% វៀតណាមចំនួន ១ ០៨៦ ៨៣៩ នាក់ កើន ៣១,៦% ចិន ៦៩១ ៧៣៦ កើន ៥២,៥% ឡាវ ២៨២ ៣៧៧ នាក់ ធ្លាក់ចុះ ៣,៨% និងអាមេរិកជាង ១៦ ម៉ឺននាក់ កើនឡើង ១៧%។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C