ព័ត៌មានអន្ដរជាតិ
តម្លៃកាហ្វេនាំចេញវៀតណាម ត្រូវប៉ាន់ឆ្នាំនេះ ដោយកើនជាង ៥០ ភាគរយ ជាមធ្យម
តម្លៃកាហ្វេនាំចេញរបស់វៀតណាម ត្រូវប៉ាន់នៅឆ្នាំនេះ ដោយបានកើនឡើងជាមធ្យមជាង ៥០ ភាគរយ ដែលអាចឱ្យតម្លៃនាំចេញសរុបកើនដល់ ៥ ប៊ីលានដុល្លារ ជាលើកដំបូងក្នុងកំណត់ត្រា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) លោក Đỗ Hà Nam បានចាត់ទុកឆ្នាំ ២០២៤ ថាជាឆ្នាំពិសេសសម្រាប់ឧស្សាហកម្មកាហ្វេ ដោយសារតម្លៃកាហ្វេវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូង។ តម្លៃនាំចេញនៃកាហ្វេប្រភេទរូប៊ូស្តា (Robusta) ដែលរួមចំណែក ៩៧ ភាគរយ នៃទិន្នផលកាហ្វេរបស់វៀតណាម គឺខ្ពស់ជាងតម្លៃកាហ្វេអារ៉ាប៊ីកា ដែលនេះមិនធ្លាប់មានពីមុនមកទេ។
ចាប់តាំងពីដើមឆ្នាំមក តម្លៃនាំចេញកាហ្វេវៀតណាម បានកើនឡើងជាបន្តបន្ទាប់។ នៅខែមករា តម្លៃនេះមានត្រឹមតែជាង ៣ ០០០ ដុល្លារ/តោនប៉ុណ្ណោះ ប៉ុន្តែនៅខែតុលា វាបានហក់ឡើងដល់ ៥ ៨៥៥ ដុល្លារ/តោន ដោយកើនឡើងជាង ៩០ ភាគរយ ក្នុងរយៈពេលត្រឹម ១០ ខែ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តម្លៃនាំចេញក្នុងអំឡុងពេល ១១ ខែ ដើមឆ្នាំនេះ ជាមធ្យមគឺ ៤ ០៣៧ ដុល្លារ/តោន ដោយកើនឡើងប្រមាណ ៥៦,៩ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចន្លោះពីខែមករា ដល់ខែវិច្ឆិកា វៀតណាមបាននាំចេញកាហ្វេជិត ១,២ លានតោន ជាមួយនឹងប្រាក់ចំណូលចំនួន ៤,៨៤ ប៊ីលានដុល្លារ។ ចំនួននេះបង្ហាញថា បរិមាណនៃការនាំចេញបានធ្លាក់ចុះ ១៥,៤ ភាគរយ ប៉ុន្តែតម្លៃបានកើនឡើងរហូតដល់ ៣២,៨ ភាគរយ។
បើតាមអ្នកជំនាញវៀតណាម កំណើននៃតម្លៃកាហ្វេវៀតណាម បណ្ដាលមកពីកំណើននៃតម្រូវការចំពេលដែលការផ្គត់ផ្គង់ធ្លាក់ចុះ ជាពិសេសពីប្រទេសនាំចេញកំពូលៗរួមមាន វៀតណាម និងប្រេស៊ីល ដោយសារតែបញ្ហាអាកាសធាតុ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


