ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ប្រាក់ខែជាមធ្យមនៅថៃ នឹងកើនឡើង ៥ ភាគរយ នៅឆ្នាំ ២០២៥
ការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាធនធានមនុស្ស និងសេវាកម្មវិជ្ជាជីវៈ Mercer បានឱ្យដឹងថា ប្រាក់បៀវត្សរ៍ជាមធ្យមរបស់និយោជិតនៅក្នុងប្រទេសថៃ រំពឹងថានឹងកើនឡើង ៥ ភាគរយ ក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងអត្រាកំណើននៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

របាយការណ៍ស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ក្រុមហ៊ុន Mercer ឆ្នាំ ២០២៤ បានវិភាគពីនិន្នាការ និងគោលនយោបាយនៃប្រាក់ឈ្នួលនៅលើតួនាទីការងារជាង ៥ ០០០ កន្លែង ក្នុងក្រុមហ៊ុនជាង ៧០០ ទូទាំងប្រទេសថៃ។ ការវិភាគបានរកឃើញថា ប្រាក់បៀវត្សរ៍ត្រូវបានកំណត់ឱ្យកើនឡើងក្នុងអត្រាដូចគ្នានឹងឆ្នាំ ២០២៤ ដោយក្រុមហ៊ុនទាំងអស់ដែលត្រូវបានស្ទង់មតិបានកំណត់ថា នឹងបង្កើនប្រាក់ឈ្នួលនៅឆ្នាំ ២០២៥។
ការសិក្សារបស់ Mercer បានបន្តថា កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការដំឡើងប្រាក់បៀវត្សរ៍ក្នុងឆ្នាំ ២០២៥ គឺការអនុវត្តការងាររបស់បុគ្គលម្នាក់ៗ អត្រាប្រាក់បៀវត្សរ៍ ដំណើរការរបស់ក្រុមហ៊ុន និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងទីផ្សារការងារ។

ចំនួន ៩១ ភាគរយ នៃក្រុមហ៊ុនដែលត្រូវបានស្ទង់មតិ បានឱ្យដឹងថា ខ្លួនមានផែនការលើកទឹកចិត្តរយៈពេលខ្លីដូចជាប្រាក់រង្វាន់ ខណៈភាគរយនៃក្រុមហ៊ុនដែលផ្តល់ការលើកទឹកចិត្តរយៈពេលវែងវិញ ក៏បានកើនឡើងផងដែរ ពី ៧៨,៩ ភាគរយ នៅឆ្នាំ ២០២៣ ដល់ ៨០,៧ ភាគរយ ក្នុងឆ្នាំ ២០២៤។
ឧស្សាហកម្មទំនិញប្រើប្រាស់ផ្ដោតលើប្រាក់ខែគោល រួមចំណែក ៧៥ ភាគរយ នៃប្រាក់ឈ្នួលសរុប។ ឧស្សាហកម្មរថយន្តវិញ ផ្តល់នូវការលើកទឹកចិត្តរយៈពេលខ្លីខ្ពស់បំផុត ដោយរួមចំណែក ២៣ ភាគរយ នៃប្រាក់ឈ្នួលសរុប។ វិស័យវិទ្យាសាស្ត្រជីវិត បន្តទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រទេសថៃ ដោយផ្ដល់ប្រាក់ខែ ២០ ភាគរយ ខ្ពស់ជាងប្រាក់ខែគោលជាតិប្រចាំឆ្នាំ។
នាយកផ្នែកការងារនៅក្រុមហ៊ុន Mercer ប្រចាំប្រទេសថៃ លោក Thira Laulathaphol បាននិយាយថា៖ «ការដំឡើងប្រាក់ខែជាមធ្យម ៥ ភាគរយ នៅឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនថៃក្នុងការវិនិយោគលើកម្លាំងពលកម្មរបស់ខ្លួន»។ លោកបន្តថា ច្បាស់ណាស់ថា ប្រទេសថៃមានទីផ្សារការងារប្រកួតប្រជែង ដែលឆ្លុះបញ្ជាំងតាមរយៈការណ៍ដែលថា ក្រុមហ៊ុនទាំងអស់មានគោលនយោបាយដំឡើងប្រាក់ខែ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


