ព័ត៌មានអន្ដរជាតិ
អាមេរិកកាត់ទោសបុរសម្នាក់ឱ្យជាប់គុក ២ ឆ្នាំ ជុំវិញការលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្ម Tesla
ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងកាលពីថ្ងៃចន្ទថា ជនជាតិអាល្លឺម៉ង់-កាណាដាម្នាក់រស់ដែលរស់នៅក្នុងប្រទេសចិន ត្រូវបានកាត់ទោសឱ្យជាប់គុក២ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទលួចព័ត៌មានពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Tesla ដើម្បីយកទៅប្រើប្រាស់សម្រាប់អាជីវកម្មថ្មរថយន្តអគ្គិសនីរបស់ខ្លួននៅចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Klaus Pflugbeil អាយុ ៥៩ ឆ្នាំ បានសារភាពកំហុសកាលពីខែមិថុនាផងដែរថា លោកបានឃុបឃិតគ្នាជាមួយបុគ្គលជាដៃគូអាជីវកម្មម្នាក់ទៀត ឈ្មោះ Yilong Shao ដើម្បីលក់ព័ត៌មានសម្ងាត់នៃការផលិតថ្មរបស់ក្រុមហ៊ុន Tesla ទៅឱ្យភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលបន្លំខ្លួនធ្វើជាអ្នកជំនួញមកពី Long Island។
ជំនួយការអគ្គមេធាវីអាមេរិក លោក Matthew Olsen បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ក្នុងការលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅចិនផ្ទាល់របស់លោក សកម្មភាពរបស់លោក Pflugbeil គឺផ្តល់ផលប្រយោជន៍ដល់ (សាធារណរដ្ឋប្រជាមានិតចិន) នៅក្នុងឧស្សាហកម្មដ៏សំខាន់មួយ ដែលមានផលប៉ះពាល់ដល់សន្តិសុខជាតិ»។

លោក Pflugbeil បានរងការចោទប្រកាន់ពីបទចោទនេះជាផ្លូវការកាលពីខែមីនា ក្រោយត្រូវបានចាប់ខ្លួន។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានអះអាងថា លោក និងលោក Shao ដែលកំពុងរត់គេចខ្លួន បានបង្កើតអាជីវកម្មថ្មរថយន្តអគ្គិសនីរបស់ខ្លួន ដោយប្រើព័ត៌មានសម្ងាត់របស់ «ក្រុមហ៊ុនរថយន្តអគ្គិសនីឈានមុខគេ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក»។ បើតាមរ៉យទ័រ រដ្ឋអាជ្ញាមិនបានបញ្ចេញឈ្មោះក្រុមហ៊ុននោះទេ ប៉ុន្តែបានចង្អុលលើព័ត៌មានមួយចំនួន ដែលបង្ហាញថាក្រុមហ៊ុននោះជាក្រុមហ៊ុន Tesla។
បើតាមក្រសួងយុត្តិធម៌ លោក Pflugbeil និងលោក Shao បានធ្វើការឱ្យក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីកាណាដា Hibar ដែលក្រុមហ៊ុន Tesla ទិញយកក្នុងឆ្នាំ ២០១៩ មុនពេលអ្នកទាំង២ចូលរួមអាជីវកម្មជាមួយគ្នាក្នុងឆ្នាំ ២០២០។ រដ្ឋអាជ្ញាបានឱ្យដឹងថា អាជីវកម្មរបស់បុគ្គលទាំង២ មានទីតាំងនៅក្នុងប្រទេសចិន កាណាដា អាល្លឺម៉ង់ និងប្រេស៊ីល ដែលផលិតឧបករណ៍ដំឡើងថ្មរថយន្តអគ្គិសនីដូចគ្នាទៅនឹងក្រុមហ៊ុនដែលពួកគេធ្លាប់ធ្វើការឱ្យ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


