Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនវៀតណាម​បាត់បង់ប្រាក់ជាង​ ៧០០ លាន​ដុល្លារ​ ដោយសារការ​ឆបោកអនឡាញ​ នៅឆ្នាំនេះ​

បានផុស

នៅ

សមាគមសន្តិសុខអ៊ិនធឺណិតជាតិវៀតណាម បាន​ឱ្យដឹង​ថា​ ប្រជាជន​វៀតណាម​ម្នាក់​ក្នុងចំណោម ២២០ នាក់ ដែល​ប្រើ​ប្រាស់​ស្មាតហ្វូន គឺ​ជា​ជន​រង​គ្រោះ​នៃ​ការបោកប្រាស់តាម​អនឡាញ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​សរុបជាទឹក​ប្រាក់​ប្រមាណ​ ៧៤៤ លាន​ដុល្លារ​ គិត​តែ​ក្នុងឆ្នាំ​ ២០២៤​។ នេះបើតាម​ការ​​ចុះ​ផ្សាយ​របស់​កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​បាន​ឱ្យ​ដឹង​យ៉ាងដូច្នេះ ក្រោយចេញ​ផ្សាយ​នូវ​របាយការណ៍​​ស្ទង់​មតិ​លើ​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត​ប្រមាណ​ជាង​ ៥៩ ០០០ នាក់​ ទូទាំង​ប្រទេស​។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ ​ការ​ឆបោក​ពាក់ព័ន្ធ​នឹង​ការវិនិយោគ គឺជារឿង​ដែល​បាន​កើត​ឡើង​ច្រើន​ជាង​គេ​បំផុត ហើយ​បន្ទាប់​មក​ទៀត​គឺការក្លែងធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ និងការផ្តល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយជាដើម​។

លទ្ធផល​បង្ហាញទៀតថា​ប្រហែល ៧០ ភាគរយ​ នៃ​​អ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះ​ការ​ឆបោក​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ដោយ​ឧក្រិដ្ឋជន​សន្យា​​ផ្តល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។ ជាមួយ​គ្នា​នោះ​ មានតែ ៤៥,៦៩ ភាគរយ​ នៃ​ជនរងគ្រោះប៉ុណ្ណោះ ដែល​បានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈដែល ៨៨,៩៨ ភាគរយ ​បាន​និយាយ​ប្រាប់​មិត្តភក្តិ និង​ក្រុមគ្រួសារ​អំពី​បទ​ពិសោធន៍​របស់​ខ្លួន​។ ​

ជារឿយៗ​ អ្នកបោកប្រាស់​បានបង្ខិតបង្ខំជនរងគ្រោះឱ្យផ្ទេរប្រាក់ ឬដំឡើងកម្មវិធីទូរស័ព្ទ​ដែល​ផ្ទុកមេរោគជាដើម​។ ជនរង​គ្រោះ​ខ្លះ​ ​បានទទួលសារ​ចម្លែក​ៗ​អំពីការឈ្នះរង្វាន់ធំៗផ្សេងៗ​។ ​លើស​ពី​នេះ​ អ្នកបោកប្រាស់​បាន​បង្កើន​ការ​ប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ក្លែងក្លាយ ដើម្បីបង្កើតវីដេអូ​ សារជាសំឡេង ឬកិច្ចសន្ទនាក្លែងក្លាយជាដើម​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម