ព័ត៌មានជាតិ
គម្រោងវិនិយោគធំ ៣ ចាយទុនខ្ទង់ពាន់លានដុល្លារ មន្រ្តីជំរុញវិនិយោគខេត្តព្រះសីហនុចុះពិនិត្យដល់ទីតាំង
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដឹកនាំដោយ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគខ្ទង់ពាន់លានចំនួន ៣ កន្លែង ដើម្បីសម្របសម្រួលលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤។


ដំណើរចុះទៅពិនិត្យទីតាំងវិនិយោគដឹកនាំដោយលោក ហ៊ាន សាហ៊ីប រួមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះទៅពិនិត្យទីតាំងចំនួន ៣ ដែលកំពុងវិនិយោគក្នុងខេត្តព្រះសីហនុក្នុងនោះរួមមាន : គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងគម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំរបស់ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។



បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោង ទាំង ៣ ខាងលើ ជាគម្រោងវិនិយោគលើវិស័យទេសចរណ៍ និង ឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១ ០៤០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៥ ៧៥៥ កន្លែង។
គោលបំណងការចុះទីតាំងគម្រោងវិនិយោគ ដើម្បីតាមដាននិងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និង បញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ការចុះពិនិត្យនេះគឺជាភារកិច្ចដែលក្រុមការងារត្រូវបំពេញ និង កំពុងបន្តអនុវត្តជាប់ជាប្រចាំ ជាពិសេសការបំពេញភារកិច្ចក្នុងការផ្តល់សេវាថែទាំវិនិយោគ ស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ខណៈដែលរាជរដ្ឋាភិបាលបានដាក់ផែនការក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
ក្នុងដំណើរចុះពិនិត្យគម្រោងវិនិយោគដោយផ្ទាល់ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការចុះមកទីតាំងដែលក្រុមហ៊ុនកំពុងវិនិយោគ គឺដើម្បីស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន។
លោកបន្តទៀតថា ក្រុមការងារនៅតែបន្តលើកទឹកចិត្តឱ្យធុរជននិងវិនិយោគិន ផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរផ្សេងៗតាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និងស្វែងរកដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


