ព័ត៌មានជាតិ
កម្ពុជាកំពុងរៀបទិន្នន័យឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានកំពុងសហការជាមួយដៃគូរអភិវឌ្ឍន៍ និងស្ថាប័នរដ្ឋាភិបាលនានាដើម្បីប្រមូលធាតុចូល ក្នុងការបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ដែលគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃទី១៣ខែមករានេះ លោក លោក ហែម វណ្ណឌី រដ្ឋមន្ត្រីនៃ MISTI និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទន្ទឹមនឹងនោះជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពសង្គម។
លោករដ្ឋមន្រី្តមានប្រសាសន៍ថា៖ “ប្រព័ន្ធនេះនឹងបង្កើតវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃគោលដៅ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចសម្រេចចិត្តផ្អែកលើទិន្នន័យ និងអាចកែសម្រួលសកម្មភាពតាមសភាពការណ៍ និងតម្រូវការជាក់ស្តែង ដើម្បីធានាថា សកម្មភាពទាំងនោះពិតជាអាចអនុវត្តបាន និងឆ្លើយតបនឹងវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងសុខមាលភាពបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។”

MISTI ត្រូវបានចាត់តាំងជាក្រសួងបង្គោល ក្នុងការ ដឹកនាំសម្របសម្រួល, រៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃ, រៀបចំរបាយការណ៍វឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ ដោយផ្អែកលើធាតុចូលពីភាគីពាក់ព័ន្ធ។ យុទ្ធសាស្ត្រជាតិក៏បានកំណត់តួនាទីសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានការរៀបចំផែនការសកម្មភាពលម្អិត ផែនការថវិកា របាយការណ៍វឌ្ឍនភាពតាមវិស័យ និងការផ្តល់ទិន្នន័យសម្រាប់គោលបំណងពិនិត្យ តាមដាន និងវាយតម្លៃ។
បើយោងតាម MISTI ការរៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះ ផ្អែកលើឧត្តមានុវត្តសកលនៃការឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងពិនិត្យផែនការសកម្មភាពបច្ចុប្បន្ននៃការអនុវត្តយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ ផ្ទាំងទិន្នន័យឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃ (M&E Dashboard) ត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការតាមដានវឌ្ឍនភាព។ ប្រព័ន្ធនេះក៏រួមមានមុខងារសំខាន់ៗ ដូចជាការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តយុទ្ធសាស្រ្ត នីតិវិធីគ្រប់គ្រងទិន្នន័យ ការប្រមូល និងវិភាគទិន្នន័យ ដើម្បីធានាការរាយការណ៍វឌ្ឍនភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមបានយ៉ាងងាយស្រួល ដើម្បីទទួលអត្តសញ្ញាណ និងអត្ថប្រយោជន៍នានា។ ការបង្កើតក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះនឹងជំហានដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


