សេដ្ឋកិច្ច
តម្លៃសាច់ជ្រូកនឹងកើនឡើងបន្ដិច ក្នុងឪកាសនៃចូលឆ្នាំចិនខាងមុខនេះ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នាពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ តម្លៃសាច់ជ្រូក អាចនឹងឡើងថ្លៃខុសពីថ្ងៃធម្មតាបន្ដិច ខណៈដែលបរិមាណនៃការផ្គត់ផ្គង់សាច់ជ្រូកនៅឆ្នាំនេះ ក៏គ្រប់គ្រាន់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ថា សម្រាប់ពេលបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តម្រូវការសាច់ជ្រូក នឹងមានកំណើនច្រើនជាងថ្ងៃធម្មតាបន្ដិច ចំណែកតម្លៃអាចថ្លៃជាងថ្ងៃធម្មតាបន្ដិចទៅតាមអាជីវករ នៅតាមផ្សារនានា។

លោក បន្តថា ចំពោះថ្ងៃនេះផ្ទាល់ តម្លៃជ្រូករស់ រក្សាតម្លៃនៅត្រឹម ៨៥០០រៀល ទៅ ៩៥០០រៀល ក្នុងមួយគីឡូ រីឯតម្រូវការក្នុងមួយថ្ងៃ ៨០០០ក្បាល ទៅ៩០០០ក្បាល ក្នុងមួយថ្ងៃ។ ចំណែកតម្រូវការសាច់មាន់វិញ អាចមានតម្រូវការចន្លោះពី ១០០០០០ក្បាល ទៅ ២០០០០០ក្បាល ក្នុងនោះ មាន់បីសាសន៍ និងមាន់នៅតាមកសិដ្ឋាន មានតម្លៃខុសគ្នាបន្ដិចបន្ដួច អាចមានតម្លៃត្រឹម ៦០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូ។ ដោយឡែកមាន់ស្រែ អាចមានតម្លៃថ្លៃជាងគេបន្ដិច។

លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា បច្ចុប្បន្នការចិញ្ចឹមសត្វនៅកម្ពុជា មិនសូវមានបញ្ហាប្រឈមខ្លាំងនោះទេ មានតែការចិញ្ចឹមជ្រូកមួយគត់ ដែលមានបញ្ហាប្រឈម នេះក៏ព្រោះតែបរិមាណនៃការស្រូបទាញទៅកាន់ទីផ្សារប្រចាំថ្ងៃ ហាក់នៅសល់ ដែលនាំឱ្យអ្នកចិញ្ចឹមជ្រូកមិនសូវចំណេញច្រើន៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


