ព័ត៌មានអន្ដរជាតិ
ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន
ការចំណាយសាធារណៈថៃក្នុងអំឡុងពេលចូលឆ្នាំចិន រំពឹងថានឹងកើនឡើងដល់ ៥១,៧៨ ប៊ីលានបាត ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់ព័ត៌មានពីការព្យាករចុងក្រោយរបស់រដ្ឋាភិបាល នាថ្ងៃអង្គារនេះ។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Sasikan Wattanachan បាននិយាយថា តួលេខនេះតំណាងឱ្យការកើនឡើង ៤,៥ ភាគរយ ធៀបនឹងឆ្នាំមុន។ លោកស្រីបាននិយាយថា ឆ្នាំនេះក៏ជាលើកទី១ផងដែរ ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើង ដែលការចំណាយសាធារណៈសម្រាប់បុណ្យចូលឆ្នាំចិន កើនលើសពី ៥០ ប៊ីលានបាត។
បើតាមបាងកកប៉ុស្តិ៍ ហាងដែលលក់គ្រឿងតុបតែងលម្អ និងអំណោយសម្រាប់បុណ្យចូលឆ្នាំចិននៅខេត្តសង់ក្លា បានរាយការណ៍ពីតម្រូវការកើនឡើង ខណៈជនជាតិថៃជាប់ខ្សែស្រឡាយចិនចាប់ផ្តើមទិញអីវ៉ាន់ទុកមុនថ្ងៃបុណ្យ។
យ៉ាងណាមិញ ដោយសារតែសេដ្ឋកិច្ចថៃមិនទាន់ងើបឡើងវិញស្រួលបួល ជុំវិញផលប៉ះពាល់ពីភាពស្រពិចស្រពិលសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន កន្លែងលក់អីវ៉ាន់ដូចគ្នាមួយចំនួនបានរាយការណ៍ពីការលក់ធ្លាក់ចុះ។ តួយ៉ាងដូចជានៅផ្សារលក់ធំបំផុតក្នុងខេត្តរ៉ាក់យ៉ង ជាដើម។ នេះបើតាមបាងកកប៉ុស្តិ៍ដដែល។

ងាកចេញពីបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ឯណោះវិញ បានជូនពរដល់ប្រជាជនថៃជាប់ខ្សែចិនទាំងអស់ ក៏ដូចជាប្រជាជនខ្សែចិនផ្សេងៗទៀត ឱ្យជួបតែសេចក្តីសុខក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។ អ្នកស្រីបានលើកឡើងពីទំនាក់ទំនងវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសថៃ និងចិន មុនពេលបង្ហាញក្តីសង្ឃឹមរបស់អ្នកស្រីសម្រាប់ការបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំង២។
គេមើលឃើញថា រដ្ឋាភិបាលថៃកំពុងលើកកម្ពស់សកម្មភាពវប្បធម៌ផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំចិន ដោយសង្ឃឹមថានឹងទាក់ទាញប្រជាជនថៃ និងភ្ញៀវបរទេសជាង ២,២ លាននាក់ និងបង្កើតចំណូលពីទេសចរណ៍ប្រមាណ ៦,៣ ប៊ីលានបាត៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


