សេដ្ឋកិច្ច
សមាគមទេសចរណ៍ ស្នើឱ្យអាជ្ញាធរខេត្តសៀមរាបបង្កើតចំណតរថយន្តថ្មី នៅតំបន់អង្គរ បញ្ចៀសការកកស្ទះ
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរបានស្នើឱ្យរដ្ឋបាលខេត្តសៀមរាប បង្កើតចំណតរថន្តថ្មីដាច់ដោយឡែក បន្ទាប់ពីលោកសង្កេតឃើញការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវបង្កការកកស្ទះ។

លោក ខៀវ ធី មានប្រសាសន៍ថា៖ «នៅជុំវិញក្រុងសៀមរាប នៅពេលរាត្រីភ្ញៀវទេសចរតែងដើរជុំវិញផ្សារចាស់ ផ្សាររាត្រី និង Pub Street ដែលឃើញមានការចតយានយន្តគ្មានសណ្ដាប់ធ្នាប់ច្រើន អាជ្ញាធរខេត្តគួរបង្កើត ចំណតយានយន្តដាច់ដោយឡែកមួយ កុំចតពេញថ្នល់ធ្វើឱ្យស្ទះ ហើយគំនូសចរាចរណ៍ ដាច់អស់ហើយ សូមឱ្យអាជ្ញាធរគូសគំនូស ចរាចរណ៍នៅតំបន់ផ្សារចាស់កុំឱ្យរលុប ដើម្បីទាក់ទាញទេសចរណ៍ ម្យ៉ាងទៀតការដាក់ប៉ាយពាំងផ្លូវដើរក៏រំខានដល់ភ្ញៀវទេសចរផងដែរ»។
លោកបានមានប្រសាសន៍បន្ថែមទៀតថា នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែលបង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្មមគ្គុទេសក៏ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

យោងតាមគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជាង ១៤ ម៉ឺននាក់ (១៤៦ ១៤០) បានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ៦,៩ លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ ធៀបនឹងខែមករា ឆ្នាំ ២០២៤។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍អន្តរជាតិសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


