ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ ពិចារណាបញ្ចូលក្រុមហ៊ុនចិន Shein និង Temu ក្នុងបញ្ជី «ពលកម្មដោយបង្ខំ»
រដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាលើការដាក់បញ្ចូលក្រុមហ៊ុនលក់ទំនិញអនឡាញចិន Shein និង Temu ទៅក្នុងបញ្ជី «ប្រើកម្លាំងពលកម្មដោយបង្ខំ» របស់ក្រសួងសន្តិសុខមាតុភូមិ (DHS)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Semafor។

Semafor បានស្រង់សម្ដីរបស់ប្រភព២រូប ដែលសុំបង្ហើបព័ត៌មានជាអនាមិកថា រដ្ឋបាល ត្រាំ មិនទាន់ច្បាស់នៅឡើយទេ ថាតើការសម្រេចចិត្តចុងក្រោយនឹងទៅជាបែបណា។
យ៉ាងណាមិញ សេចក្ដីរាយការណ៍នេះធ្វើឡើងក្រោយប្រទេសចិនដាក់ប្រកាសដាក់ពន្ធសងសឹកនឹងអាមេរិក ហើយកំណត់គោលដៅស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខ លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក រួមមានទាំង Google បន្ទាប់ពីពន្ធ ១០ ភាគរយ របស់ ត្រាំ លើទំនិញចិន ចូលជាធរមាននៅថ្ងៃអង្គារ។
មកទល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មពីក្រុមហ៊ុន Temu ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន PDD Holdings ក៏ដូចជាក្រុមហ៊ុន Shein នៅឡើយទេ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Temu និង Shein ដែលលក់ផលិតផលអនឡាញថោកៗ បានរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកនាពេលកន្លងមកថា បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅតំបន់ស៊ីងជាំង ខណៈរដ្ឋាភិបាលចិនបានរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិអ៊ុយហ្គួរមូស្លីម និងជនជាតិភាគតិចផ្សេងទៀតនៃតំបន់នេះ ជាអ្វីដែលចិនច្រានចោល។
ការប្រើកម្លាំងពលកម្មដោយបង្ខំទាំងនោះ រួមមានទាំងការរើសកប្បាស ដើម្បីធ្វើសម្លៀកបំពាក់។ ការស៊ើបអង្កេតរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា Shein បានប្រើប្រាស់កប្បាសពីតំបន់ស៊ីនជាំង ក្នុងសម្លៀកបំពាក់របស់ខ្លួន ខណៈគេហទំព័ររបស់ Temu បានបង្ហាញថា របស់មួយចំនួនប្រើកប្បាសពីតំបន់ដូចគ្នា។ នេះបើតាមរបាយការណ៍របស់សភាអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកក្រុមហ៊ុន Shein បានបដិសេធពីការជាប់ទាក់ទងនឹងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


