ព័ត៌មានអន្ដរជាតិ
ថៃជំរុញការវិនិយោគលើវិស័យឈីប ខណៈជម្លោះពាណិជ្ជកម្មកើនឡើង
ប្រទេសថៃកំពុងរៀបចំបង្ហើយសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនក្នុងរយៈពេល ៩០ ថ្ងៃ ក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មី ខណៈសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ជុំថ្មីផ្ទុះឡើង ក្រោមគោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) លោក Narit Therdsteerasukdi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា ក្រុមប្រឹក្សាភិបាលបន្ទះឈីបជាតិរបស់ប្រទេស នឹងជួលអ្នកប្រឹក្សាដើម្បីបង្កើតផែនទីបង្ហាញផ្លូវឧស្សាហកម្ម។
លោក Narit ក៏កំពុងរៀបចំកម្មវិធីបទបង្ហាញផ្សេងៗនៅសហរដ្ឋអាមេរិក និងជប៉ុន ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើឧស្សាហកម្មបន្ទះឈីប មកកាន់ប្រទេសថៃ។
គួរគូសបញ្ជាក់ថា ឧស្សាហកម្មបន្ទះឈីបពិភពលោកបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ចំពេលចិន និងអាមេរិក ប្រកួតប្រជែងគ្នាដើម្បីនាំមុខលើឧស្សាហកម្មបច្ចេកវិទ្យាមួយនេះ។ ខ្សែសង្វាក់ផ្គត់ផ្គង់មួយចំនួន ត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលគេរំពឹងទុកនូវការរំខានបន្ថែមទៀតក្រោមអាណត្តិទី២របស់លោក ត្រាំ។ កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីរូបនេះ បានប្រកាសដំឡើងពន្ធ ១០ ភាគរយ លើការនាំចូលរបស់ចិន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។
លោក Narit ថា ថៃគឺជាប្រទេសអព្យាក្រឹតក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម ដែលអាចឱ្យថៃទាញការវិនិយោគ រួមទាំងសម្រាប់ឧស្សាហកម្មបន្ទះឈីប។

យោងតាមរបាយការណ៍ឆ្នាំ ២០២៤ ដោយក្រុមហ៊ុនប្រឹក្សា Kearney ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូណេស៊ី បានជាប់ចំណាត់ថ្នាក់ទី២នៅពីក្រោយប្រទេសឥណ្ឌានៅក្នុងការវិភាគនៃប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនកំពូលៗសម្រាប់ផលិតកម្មបន្ទះឈីប។
បើតាមលោក Narit ថៃកំណត់គោលដៅវិនិយោគ ៥០០ ប៊ីលានបាត ក្នុងការវិនិយោគថ្មីលើឧស្សាហកម្មបន្ទះឈីប ត្រឹមឆ្នាំ ២០២៩។ លោកបន្តថា៖ «យើងផ្តោតលើគ្រឿងអេឡិចត្រូនិកថាមពល (គ្រឿងគ្រៅ)។ ឧទាហរណ៍ គ្រឿងអេឡិចត្រូនិកដែលប្រើក្នុងរថយន្តអគ្គិសនី មជ្ឈមណ្ឌលទិន្នន័យ ឬប្រព័ន្ធផ្ទុកថាមពល។ យើងគិតថានេះជាភាពខ្លាំងរបស់យើង»។
យ៉ាងណាមិញ អ្នកវិភាគមើលឃើញថា ថៃប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងក្លាពីប្រទេសម៉ាឡេស៊ី ដែលកាន់កាប់ប្រមាណ ១៣ ភាគរយ លើការធ្វើតេស្ត និងវេចខ្ជប់បន្ទះឈីបសកល ហើយកំពុងកំណត់គោលដៅវិនិយោគ ១០០ ប៊ីលានដុល្លារ សម្រាប់ឧស្សាហកម្មនេះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ