ព័ត៌មានអន្ដរជាតិ
ឡាវគ្រោងសង់រោងចក្រថាមពលខ្យល់ ១,៩ ប៊ីលានដុល្លារ ដើម្បីនាំចេញអគ្គិសនីទៅវៀតណាម
រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនសំណង់ Chichareune Construction នឹងរួមគ្នាសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដែលមានសមត្ថភាពផលិតអគ្គិសនី ១ ២០០ មេហ្គាវ៉ាត់ ក្រោមការវិនិយោគតម្លៃ ១,៩ ប៊ីលានដុល្លារ ដើម្បីនាំចេញអគ្គិសនីទៅវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីចុងសប្ដាហ៍។

ភាគីទាំង២ បានចុះកិច្ចព្រមព្រៀងសាងសង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ គម្រោងដែលមានទីតាំងនៅស្រុក Nong នៃខេត្ត Savannakhet របស់ឡាវ មួយនេះ បច្ចុប្បន្នកំពុងតែសិក្សាស្ដីពីលទ្ធភាពនៃការសាងសង់ ដោយឆ្ពោះទៅរកការអនុម័តក្នុងត្រីមាសទី២នៃឆ្នាំ ២០២៦។
ការសាងសង់រោងចក្រដំណាក់កាលទី១ ដែលមានសមត្ថភាពផលិតអគ្គិសនី ៧០២ មេហ្គាវ៉ាត់ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៧ ជាមួយនឹងទុនវិនិយោគចំនួន ១,១២ ប៊ីលានដុល្លារ ខណៈដំណាក់កាលទី ២ គ្រោងបញ្ចប់នៅក្រោយឆ្នាំ ២០៣០ ជាមួយនឹងទុនវិនិយោគចំនួន ៧៩៧ លានដុល្លារ។
គម្រោងនេះអាចនាំចេញអគ្គិសនីប្រមាណ ១,៥៣ ប៊ីលានគីឡូវ៉ាត់ ទៅកាន់ប្រទេសវៀតណាមក្នុងដំណាក់កាលទី១ និង ១,១១ ប៊ីលានគីឡូវ៉ាត់ ក្នុងដំណាក់កាលទី២។

បច្ចុប្បន្ន វៀតណាមបាននាំចូលថាមពលអគ្គិសនីចំនួន ៣ ៤៦៤ មេហ្គាវ៉ាត់ ពីឡាវ។ តួលេខនេះរំពឹងថានឹងកើនឡើងដល់ ៥ ០០០ មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ជាមួយនឹងលទ្ធភាពកើនឡើងដល់ ៨ ០០០-១០ ០០០ មេហ្គាវ៉ាត់ នៅក្រោយឆ្នាំ ២០៣០។ នេះបើយោងតាមផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) របស់ប្រទេសវៀតណាម។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បច្ចុប្បន្ន វៀតណាមនាំចូលអគ្គិសនីចំនួន ៣ ប៊ីលានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗពីប្រទេសចិន និងឡាវ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


