ព័ត៌មានអន្ដរជាតិ
ឥណ្ឌាគ្រោងចំណាយ ៦២ ប៊ីលានដុល្លារ លើរោងចក្រថាមពលនុយក្លេអ៊ែរ
ក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌា NTPC គ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផលិតអគ្គិសនីសរុប ៣០ ជីហ្គាវ៉ាត់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ជាមួយនឹងការវិនិយោគសរុបប្រមាណ ៦២ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

ប្រភពដឹងពីបញ្ហានេះបានឱ្យដឹងថា NTPC ដែលជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ឥណ្ឌា និងភាគច្រើនដំណើរការរោងចក្រថាមពលធ្យូងថ្ម កំពុងស្វែងរកដីសម្រាប់ផែនការយក្សមួយនេះ។ ប្រភពអះអាងទៀតថា ដើមឡើយ NTPC កំណត់គោលដៅរោងចក្រថាមពលនុយក្លេអ៊ែរ ១០ ជីហ្គាវ៉ាត់ ប៉ុន្តែក្រោយមកបានបង្កើនគោលដៅនេះរហូតដល់ទៅ ៣ ដង ក្រោយរដ្ឋាភិបាលឥណ្ឌានៅខែនេះ បានប្រកាសពីផែនការបើកវិស័យថាមពលនុយក្លេអ៊ែរដល់ការវិនិយោគបរទេស និងឯកជន។
ប្រភពមួយរូបបាននិយាយយ៉ាងដូច្នេះថា៖ «NTPC គ្រោងនឹងដឹកនាំផែនការថាមពលនុយក្លេអ៊ែររបស់ឥណ្ឌា ដូចដែលក្រុមហ៊ុនបានធ្វើនៅក្នុងវិស័យថាមពលដើរដោយកម្ដៅ។ ទីតាំងដែលបានកំណត់កំពុងធ្វើកិច្ចសន្យា និងមានសក្តានុពលសម្រាប់ការបន្ថែមសមត្ថភាពផលិតធំ»។

គួរគូសបញ្ជាក់ថា ឥណ្ឌាបានប្តេជ្ញាលើការមានសមត្ថភាពផលិតថាមពលអគ្គិសនី «ក្រៅហ្វូស៊ីល» សរុប ៥០០ ជីហ្គាវ៉ាត់ ត្រឹមឆ្នាំ ២០៣០ ហើយចង់មានថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ ១០០ ជីហ្គាវ៉ាត់ ត្រឹមឆ្នាំ ២០៤៧។
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា Nuclear Power Corporation of India បច្ចុប្បន្នគឺជាប្រតិបត្តិករតែមួយគត់នៃរោងចក្រថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពជិត ៨ ជីហ្គាវ៉ាត់ និងចង់បង្កើនដល់ ២០ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣២៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


