ព័ត៌មានអន្ដរជាតិ
អ្នកប្រើប្រាស់ OpenAI កើនដល់ជាង ៤០០ លាននាក់
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ដែលជាម្ចាស់កម្មវិធីឆ្លើយឆ្លងសារដោយស្វ័យប្រវត្តិ ChatGPT បានកត់ត្រាពីកំណើនអ្នកប្រើប្រាស់សកម្មប្រចាំសប្ដាហ៍ជាង ១០០ លាន រាប់តាំងពីខែធ្នូមក ទោះបីជាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុន AI ផ្សេងទៀតក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន លោក Brad Lightcap បានប្រាប់ CNBC ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំសប្ដាហ៍របស់ OpenAI បានកើនដល់ ៤០០ លាននាក់ គិតត្រឹមខែកុម្ភៈនេះ ដោយកើនឡើង ៣៣ ភាគរយ ពីត្រឹម ៣០០ លាននាក់ នៅខែធ្នូ។
លោក Lightcap បានគូសបញ្ជាក់ពីរបៀបដែល ChatGPT កាន់តែមានប្រយោជន៍ និងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់។ លោកបន្តថា អ្នកប្រើប្រាស់រៀនអំពី ChatGPT តាមរយៈពាក្យសម្ដី មើលឃើញតម្លៃរបស់វា និងកត់សម្គាល់មិត្តភ័ក្តិរបស់ពួកគេប្រើប្រាស់វាដែរ។

OpenAI បានកត់សម្គាល់ថា អាជីវកម្មសហគ្រាសរបស់ក្រុមហ៊ុនក៏កំពុងរីកចម្រើនផងដែរ ដោយបច្ចុប្បន្នមានសហគ្រាសបង់ប្រាក់សម្រាប់ការប្រើប្រាស់ចំនួន ២ លាន ដែលកើនឡើងជិតទ្វេដង ធៀបនឹងខែកញ្ញា។ ក្រុមហ៊ុនសហគ្រាសមួយចំនួន បានប្រើប្រាស់បច្ចេកវិទ្យារបស់ OpenAI ដោយច្របាច់បញ្ចូលវាទៅក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្លួន ដូចជា Uber, Morgan Stanley, Moderna និង T-Mobile ជាដើម។
ការរីកចម្រើនរបស់ OpenAI កើតឡើងចំពេលមានការប្រកួតប្រជែងថ្មីពីដៃគូប្រកួតប្រជែងរបស់ចិន DeepSeek ដែលបានធ្វើឱ្យទីផ្សារបច្ចេកវិទ្យាមានសន្ទុះខ្លាំងនៅក្នុងខែមករា ខណៈអ្នកវិនិយោគភ័យខ្លាចថា វានឹងរារាំងដល់ប្រាក់ចំណេញនាពេលអនាគតរបស់ក្រុមហ៊ុនបញ្ញាសិប្បនិមិត្តរបស់សហរដ្ឋអាមេរិក និងអំណាចរបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


