ព័ត៌មានអន្ដរជាតិ
សិង្ហបុរីអនុម័តថវិកាជាតិជាង ១០០ ប៊ីលានដុល្លារ សម្រាប់ឆ្នាំនេះ
សភារបស់ប្រទេសសិង្ហបុរី បានអនុម័តលើថវិកាជាតិចំនួន ១៤៣ ប៊ីលានដុល្លារសិង្ហបុរី (១០៧,៥ ប៊ីលានដុល្លារអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥ ដែលនេះជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

កញ្ចប់ថវិកានេះ គឺជាថវិកាចុងក្រោយនៃអាណត្តិរដ្ឋាភិបាលបច្ចុប្បន្ន ខណៈសិង្ហបុរីនឹងឈានដល់ការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកា ខាងមុខ។ វានឹងផ្តោតលើការទ្រទ្រង់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសក្រោយវិបត្តិកូវីដ១៩ ខណៈរៀបចំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ផែនការក្រោមកញ្ចប់ថវិកាដដែល រួមមានការវិនិយោគលើលំនៅដ្ឋាន និរន្តរភាព និងការផ្លាស់ប្តូរកម្លាំងពលកម្ម ដោយធ្វើយ៉ាងណាឱ្យសិង្ហបុរីបន្តជោគជ័យជាសកល។

ប្រធានសភាសិង្ហបុរី និងរដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Indranee Rajah បានសង្កត់ធ្ងន់លើវិធីសាស្រ្តសារពើពន្ធដ៏ប្រុងប្រយ័ត្នរបស់សិង្ហបុរី ដែលអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័សចំពោះវិបត្តិសកលលោក ដោយមិនបង្កជាបំណុលធ្ងន់ធ្ងរ។
ចំណែកឯនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong វិញ បានបញ្ជាក់ថា គោលនយោបាយដែលបានដាក់ចេញក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៥ នឹងកសាងសង្គមកាន់តែរឹងមាំ និងធន់ជាងមុន សម្រាប់អនាគតរបស់ប្រទេសសិង្ហបុរី៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


