ព័ត៌មានអន្ដរជាតិ
មន្រ្តីជាន់ខ្ពស់សិង្ហបុរី ព្រមានពីហានិភ័យពន្ធលើកំណើនសេដ្ឋកិច្ចសកល
មន្ត្រីពាណិជ្ជកម្មកំពូលរបស់សិង្ហបុរី បានព្រមានថា ចំណាត់ការផ្សេងៗ ជាពិសេសវិធានការពន្ធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត កំពុងបង្កហានិភ័យដែលអាចបង្ខូចដល់កំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Gan Kim Yong បាននិយាយនៅថ្ងៃពុធនេះ ក្នុងកម្មវិធី Converge Live របស់បណ្ដាញទូរទស្សន៍ CNBC ថា៖ «ពួកយើងជាច្រើននាក់នៅទីនេះ ពោលគឺនៅអាស៊ី ឃ្លាំមើលដោយក្តីបារម្ភអំពីពន្ធរបស់ប្រធានាធិបតី[សហរដ្ឋអាមេរិក] ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មធំបំផុតទាំង ៣ របស់សហរដ្ឋអាមេរិក និងផែនការបន្តបន្ទាប់របស់លោកផ្សេងៗទៀត»។
លោក Gan ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរនោះ បាននិយាយថា ទោះបីជាប្រទេសនៅអាស៊ី មិនរងផលប៉ះពាល់ដោយផ្ទាល់ទាំងអស់គ្នាក៏ដោយ ប៉ុន្តែផលប៉ះពាល់នៃកំណើនភាពតានតឹងពីពន្ធគយ និងសង្គ្រាមពាណិជ្ជកម្ម អាចបណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យលំហូរពាណិជ្ជកម្ម និងការវិនិយោគថយចុះ។ លោកបន្តថា បញ្ហានេះនឹង «ប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក»។

សិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតមួយនៅអាស៊ី បានកសាងភាពរីកចម្រើនរបស់ខ្លួនតាមរយៈកំពង់ផែដ៏មមាញឹក និងជាយុទ្ធសាស្រ្តនៅអាស៊ីប៉ាស៊ីហ្វិក ខណៈជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិក និងឱសថដ៏សំខាន់។ ប៉ុន្តែដូចប្រទេសពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មផ្សេងទៀតដែរ បុរីរដ្ឋមួយនេះបានតាមដានយ៉ាងដិតលើវិធានការពន្ធរបស់ ត្រាំ ដែលបានដាក់ពន្ធ ២៥ ភាគរយ លើកាណាដា ម៉ិកស៊ិក និងចិន ដែលបង្កជាការសងសឹកពីកាណាដា និងចិន។
ពន្ធលើកាណាដា និងម៉ិកស៊ិក ត្រូវបានពន្យាពេលអនុវត្តរហូតដល់ខែក្រោយ ខណៈពន្ធ ២០ ភាគរយ លើទំនិញចិនត្រូវបានបន្ត។ យ៉ាងណាមិញ ពន្ធរបស់លោក ត្រាំ លើដែកថែប និងអាលុយមីញ៉ូមនាំចូលទាំងអស់ រំពឹងថានឹងចូលជាធរមាននៅថ្ងៃពុធនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


