ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងជំរុញការនាំចូលពីអាមេរិក ដើម្បីបញ្ចៀសពន្ធ ត្រាំ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសខ្លួនថា វៀតណាមកំពុងពិនិត្យឡើងវិញនូវពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិរាវ កសិកម្ម និងផលិតផលបច្ចេកវិទ្យាទំនើប ដើម្បីជំរុញការនាំចូល ចំពេលដែលហានិភ័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កើនឡើង។

វៀតណាម ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍ ពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងមានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយអាមេរិក លើសពី ១២៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤។ ប្រទេសនេះកំពុងព្យាយាមបញ្ចៀសពន្ធឆ្លើយតបដែលលោក ត្រាំ បានគំរាមកំហែងដាក់ជាសកល ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។
លោក ឈិញ បាននិយាយថា៖ «ក្រសួង វិស័យ និងទីភ្នាក់ងារពាក់ព័ន្ធ កំពុងពិនិត្យមើលយ៉ាងសកម្មនូវពន្ធនាំចូលលើទំនិញពីសហរដ្ឋអាមេរិក ដោយជំរុញឱ្យមានការបង្កើនការនាំចូលផលិតផលសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលវៀតណាមត្រូវការ ជាពិសេសផលិតផលកសិកម្ម ឧស្ម័នពង្រាវ និងផលិតផលបច្ចេកវិទ្យាទំនើប»។ នេះបើតាមរបាយការណ៍ក្នុងគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម ក្រោមលោក ឈិញ ជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Marc Knapper កាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ក៏បានផ្ញើសារស្រដៀងគ្នានេះដែរ ទៅកាន់តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសុក្រ។

កន្លងមក មន្ត្រីវៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតអំពីឆន្ទៈរបស់ខ្លួនក្នុងការបំពេញតាមសំណើរបស់សហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងជួយសម្រួលដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស។
ការនាំចូលឧស្ម័នធម្មជាតិពង្រាវរបស់វៀតណាម ជារឿយៗត្រូវបានមន្ត្រីវៀតណាម និងសហរដ្ឋអាមេរិកលើកឡើងថា ជាមធ្យោបាយកាត់បន្ថយគម្លាតពាណិជ្ជកម្មដ៏ធំ ប៉ុន្តែមិនទាន់មានវិធានការជាក់ស្តែងណាមួយត្រូវបានចាត់ចេញនៅឡើយទេ។
ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ច្រើនជាង ១/៤ នៃការនាំចេញរបស់អាមេរិកទៅកាន់វៀតណាមកាលពីឆ្នាំមុនគឺជាផលិតផលកសិកម្ម ដែលភាគច្រើនជាកប្បាស សណ្តែកសៀង និងគ្រាប់ឈើសម្រាប់បរិភោគ ដែលមានតម្លៃសរុបចំនួន ៣,៤ ប៊ីលានដុល្លារ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


