ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ាក់ គ្រោងបង្កើនផលិតកម្មប្រេងលើស ៦ លានបារ៉ែល/ថ្ងៃ
អ៊ីរ៉ាក់ ដែលជាប្រទេសសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បានប្រកាសគម្រោងបង្កើនផលិតកម្មប្រេងលើស ៦ លានបារ៉ែល/ថ្ងៃ គិតត្រឹមឆ្នាំ ២០២៩។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អនុរដ្ឋលេខាធិការក្រសួងធនធានប្រេងអ៊ីរ៉ង់ លោក Bassem Mohamed Khodeir បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា អ៊ីរ៉ាក់មានបំណងសម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈការរុករកប្រេង និងសកម្មភាពខួងយករ៉ែ ទូទាំងប្រទេស។ លោកបានចង្អុលទៅលើកិច្ចព្រមព្រៀងនាពេលថ្មីៗនេះជាមួយក្រុមហ៊ុនប្រេងយក្សអង់គ្លេស BP ដើម្បីធ្វើការអភិវឌ្ឍឡើងវិញនូវតំបន់ប្រេង និងឧស្ម័ន Kirkuk ចំនួន ៤ កន្លែង។
បើតាមក្រសួងដដែល ផលិតកម្មប្រេងបច្ចុប្បន្នរបស់អ៊ីរ៉ាក់ មានប្រហែល ៤ លានបារ៉ែល/ថ្ងៃ ដែលធ្វើឱ្យអ៊ីរ៉ាក់ជាប្រទេសមានផលិតកម្មប្រេងធំទី២នៅក្នុង OPEC និងសម្ព័ន្ធមិត្ត (OPEC+)។

កាលពីខែមុន អ៊ីរ៉ាក់បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងស្ដីពីកម្រិតនៃផលិតកម្មរបស់អង្គការ។ ប្រទេសនេះក៏បាននិយាយផងដែរថា ខ្លួននឹងបង្ហាញផែនការដែលបច្ចុប្បន្នភាពថ្មីមួយ ដើម្បីប៉ះប៉ូវដល់ការផលិតប្រេងលើសកម្រិតណាមួយ ពីមុន។
គួរគូសបញ្ជាក់ថា OPEC + កំពុងកាត់បន្ថយផលិតកម្មប្រេងប្រហែល ៥,៨៥ លានបារ៉ែល/ថ្ងៃ ឬស្មើនឹងប្រហែល ៥,៧ ភាគរយ នៃការផ្គត់ផ្គង់ពិភពលោក ក្នុងជំហានជាបន្តបន្ទាប់ដែលបានព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០២២ ដើម្បីជំរុញតម្លៃប្រេងអន្តរជាតិ។ ប្លុកដដែលរំពឹងថានឹងចាប់ផ្តើមបង្កើនផលិតកម្មឡើងវិញក្នុងខែមេសាខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


