Connect with us

ព័ត៌មានជាតិ

SMEs បានរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារប្រមាណ៧០%

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានឱ្យដឹងថា សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ដែលផ្តល់ ការងារប្រមាណ ៧០% នៃកំលាំងពលកម្មសរុប ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប បានដើរ តួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានថ្លែងកាលពីពេលថ្មីៗនេះថា SMEs នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងជំរុញសកម្មភាពសេដ្ឋកិច្ច​ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតការងារ។

លោកបានថ្លែងបញ្ចាក់ថា៖«វិស័យនេះបានកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុ​ធាតុដើម​ក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរ​បច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការ អភិវឌ្ឍ ​និងកំណើនសេដ្ឋកិច្ច-សង្គម ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាបន្តបន្ទាប់ បន្តខិតខំយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម​ផ្នែកកម្មន្តសាល តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម ការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​»។

លោកថាបច្ចុប្បន្ន​ក្រសួងបានកំពុងសហការយ៉ាងពេញទំហឹងជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូ អភិវឌ្ឍនានាដូចជា៖ ធនាគារ SME, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សាជីវកម្មធានាឥណទានកម្ពុជា, សហគ្រិនខ្មែរ, មជ្ឈមណ្ឌលធុរកិច្ច”តេជោ”, មូលនិធិអភិវឌ្ឍន៍ជំនាញ, បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, រដ្ឋាភិបាលកូរ៉េ (Cambodia-Korea Food Processing Task Center), ចិន (គម្រោងមេគង្គ-ឡានឆាង) អូស្រ្តាលី (កម្មវិធី CAPRED), ADB, UNDP, គណៈកម្មាធិការសម្របសម្រួល សហគ្រាសមីក្រូ តូច និងមធ្យមអាស៊ាន (ACCMSME), US-ASEAN Business Council, EuroCham Cambodia, GIZ, UNIDO, The Asia Foundation, CWEA, YEAC។

លោកបានគូសបញ្ជាក់ទៀតថា ​​ MISTI បាននិងបន្តប្រារព្ធ​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដូចប្រទេសនានា​ទូទាំងពិភពលោកផងដែរ ដើម្បីបន្តជំរុញលើកកម្ពស់ លើកទឹកចិត្ត ក៏ដូចជា​បង្ហាញ​ការយក ចិត្តទុកដាក់​គាំទ្រលើការ​អភិវឌ្ឍ​សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា​ សម្រាប់ការងារសហគ្រាសធុនតូច និងមធ្យម ក្រសួង បានដាក់ចេញផែនការយុទ្ធសាស្រ្តក្រសួង​ បាននិងកំពុងបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងកំពុងបន្តធ្វើបច្ចុប្បន្នភាព ចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងគោលនយោបាយជាតិស្តីពី ដំឡូងមី ឆ្នាំ២០២០-២០២៥; ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា   និងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម; បន្ថែមលើការចូលរួមគាំទ្រដោយផ្ទាល់ ក្រសួងបានចូលរួមគាំទ្រដោយប្រយោលលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីតាំងផលិតកម្ម អាជីវកម្ម និងសេវាកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម