សន្តិសុខសង្គម
យកស្រាក់បាយទៅប្រគេនព្រះសង្ឃ ស្រាប់តែប្រទះឃើញសាកសពហើមស្អុយ រលួយ ជាប់កំប្លោក នៅសង្កាត់ព្រែកតាសេក
សាកសពអណ្ដែតលើផ្ទៃទន្លេសាបដែលមានរយៈពេលប្រមាណ ០៣ ទៅ ០៤ ថ្ងៃ បានរសាត់អណ្តែតទៅជាប់ជាមួយកំប្លោកក្បែរច្រាំង ក្នុងសង្កាត់ព្រែកតាសេក ផ្អើលប្រជាពលរដ្ឋ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង ២០ នាទីព្រឹក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្បែរសាលាឆាន់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកូនសិស្សរបស់ព្រះសង្ឃ ប្រាប់ឲ្យដឹងថា មុនប្រទះឃើញសព គាត់បានយកស្រាក់បាយ ដើម្បីប្រគេនចង្ហាន់ទៅកាន់ព្រះសង្ឃ នៅសាលាឆាន់ក្បែរនឹងច្រាំងទន្លេ។ នៅពេលនោះដែរ ក៏មានក្លិនស្អុយ គាត់ក៏ដើរទៅមើលខាងក្រោយសាលាឆាន់ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ពាក់អាវខ្មៅដៃវែង ខោវប៊យជើងខ្លី ពណ៌ខៀវ អណ្តែតជាប់នឹងកំប្លោក ហើមរលួយ។ ភ្លាមៗ គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានមកកាន់ទីតាំងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យធ្វើការត្រួតពិនិត្យរួចរាល់ បានសន្និដ្ឋានថា សពមានស្នាមរបួសក្បាលជង្គង់ខាងស្តាំ និងមានរយៈពេល ០៣ ទៅ ០៤ ថ្ងៃ មកហើយ (ស្លាប់ដោយសារលោតទឹក)៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


