កីឡា
សហព័ន្ធអត្តពលកម្ម៖ ការចូលរួមកីឡាសកលវិទ្យាល័យពិភពលោកជាឱកាសស្វែងយល់បន្ថែមពីកីឡាករកម្រិតខ្ពស់
តំណាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ថាការទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក នៅឯប្រទេសអាល្លឺម៉ង់ នេះជាឱកាសរបស់ក្រុមកីឡាករ កីឡាការិនីកម្ពុជាអាចស្វែងយល់បន្ថែមពីកីឡាករកម្រិតពិភពលោកដើម្បីយកមកអភិវឌ្ឍន៍ខ្លួន។

លោក បូរ ពុធរាត្រី
លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ លើកនេះគឺសហព័ន្ធបានបញ្ជូនកីឡាករ ១រូប និងកីឡាការិនី ២រូប ដើម្បីប្រជែងមេដាយជូនប្រទេសកម្ពុជា។
កីឡាករ កីឡាការិនីទាំង ៣រូបនេះបានហ្វឹកហាត់ត្រៀមរយៈពេលជាង ២ខែមកហើយ។ ក្នុងនោះគឺផ្ដោតខ្លាំងលើកម្លាំង បច្ចេកទេស និងហាត់យកល្បឿន ព្រោះដោយសារការចូលរួមនេះកម្រិតពិភពលោកដែលមានមកពីបណ្ដាប្រទេសខ្លាំងផងដែរ។

ទិដ្ឋភាពហ្វឹកហាត់
ការចូលរួមនេះគឺមានសារប្រយោជន៍ច្រើនដល់ក្រុមកម្ពុជា ដកស្រង់បទពិសោធ ទទួលយកនូវដែលជាបច្ចេកទេសថ្មីៗ និងបានស្វែងយល់ពីដៃគូខ្លាំងៗដែលមកពីបណ្ដាប្រទេសជឿលឿនលើប្រភេទកីឡាអត្តពលកម្មនេះផងដែរដើម្បីយកអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនពេលមកកម្ពុជាវិញ។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបញ្ជូនកីឡាករ ណឹប ចាន់យូរ៉ុង លេងលើវិញ្ញាសា 100-200m បុរស។ កីឡាការិនី សាង លីដា លេងវិញ្ញាសា 100-200m នារី។ កីឡាការិនី កាន់ ស្រីរ័ត្ន លេងវិញ្ញាសា 21km Half Marathon នារី។ ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ ២៧ ខែកក្ដដា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូន ៦ប្រភេទកីឡាដើម្បីប្រកួតប្រជែងមេដាយ៕


ទិដ្ឋភាពហ្វឹកហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


