Connect with us

កីឡា

Lamine Yamal ថា នឹងបង្កើតផ្លូវដោយខ្លួនឯង ផ្សេងពី Messi ក្រោយបានអាវលេខ ១០

បានផុស

នៅ

យុវជនឆ្នើមរបស់ Barcelona កីឡាករ Lamine Yamal បានចេញមុខនិយាយ អំពីការប្រៀបធៀបពី​រូប​គេ​ជា​មួយ​វីរបុរស Lionel Messi បន្ទាប់ពី​រូប​គេក្លាយជាអ្នកស្នងតំណែងអាវលេខ ១០ ដែលជាលេខប្រវត្តិសាស្ត្ររបស់ក្លិបចាប់ពីពេលនេះតទៅ។

កីឡាករ Lamine Yamal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសអំពីម្ចាស់អាវលេខ ១០ ថ្មីនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ហើយក្នុងពេលជាមួយគ្នានោះ Barcelona ក៏បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៨ ឆ្នាំផងដែរ ដោយរូបគេនឹងស្នាក់នៅជាមួយក្លិបមានមូលដ្ឋាននៅតំបន់ កាតាឡាន់ រយៈពេលវែង ពោលគឺដល់ឆ្នាំ ២០៣១។

ជុំវិញការបន្តកិច្ចសន្យាថ្មី និងការទទួលបានអាវលេខ ១០ ដែលជាអតីតលេខអាវរបស់ Leo Messi យុវជន Yamal ត្រូវបានគេលើកមកនិយាយ និងប្រៀបធៀបកាន់តែខ្លាំង ថា គេនឹងក្លាយជា Messi ទី ២ នៅទីនេះ ប៉ុន្តែ Yamal បានតបទៅវិញថា៖ «Messi បានបង្កើតផ្លូវរបស់គាត់ ចំណែកខ្ញុំនឹងបង្កើតផ្លូវរបស់ខ្ញុំខ្លួនឯង»

កីឡាករ Lamine Yamal

គួរឱ្យដឹងថា អាវលេខ ១០ ត្រូវបានគេចាត់ទុកជា លេខប្រវត្តិសាស្ត្រប្រចាំក្លិប Barcelona ដោយសារតែលេខនេះ ធ្លាប់ពាក់ដោយវីរបុរសក្លិបជាច្រើនដូចជា Diego Maradona, Hristo Stoichkov, Rivaldo, Pep Guardiola និង Lionel Messi ជាដើម។ លេខ ១០ នេះ មុនពេលធ្លាក់មកលើ Yamal វាគឺជាកម្មសិទ្ធរបស់ Ansu Fati ពីរដូវកាល ២០២១-២០២២ ដល់ ២០២៤-២០២៥៕

ម្ចាស់អាវលេខ ១០ នៅ Barcelona

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម