ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងថាម្រេចនឹងបន្តឡើងថ្លៃ ជំរុញដោយការធ្លាក់ចុះទិន្នផលសកល
វៀតណាមរំពឹងថា តម្លៃម្រេចរបស់ខ្លួននឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ដោយសារតែការផ្គត់ផ្គង់សកលធ្លាក់ចុះ ខណៈតម្រូវការនៅក្នុងទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែមានស្ថិរភាព ហើយចិនអាចនឹងចាប់ផ្តើមទិញម្រេចពីវៀតណាមបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអាទិត្យ។

អ្នកជំនាញក្នុងឧស្សាហកម្មម្រេចវៀតណាម បានលើកឡើងពីការណ៍នេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) នៅទីក្រុងហូជីមិញ កាលពីចុងសប្តាហ៍មុន។
យោងតាមសហគមន៍ម្រេចអន្តរជាតិ (IPC) ផលិតកម្មម្រេចពិភពលោកក្នុងឆ្នាំ ២០២៤ បានថយចុះប្រហែល ៤ ភាគរយ ( ឬស្មើនឹង ២២ ០០០ តោន) បើធៀបនឹងឆ្នាំ ២០២៣ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះនៃផលិតកម្មនៅក្នុងប្រទេសប្រេស៊ីល និងវៀតណាម។
IPC ព្យាករថា ផលិតកម្មម្រេចសកលនៅឆ្នាំ ២០២៥ នឹងបន្តធ្លាក់ចុះ។ បញ្ហាមួយក្នុងចំណោមនោះគឺថា ការដាំម្រេចមិនសូវចំណេញធៀបនឹងដំណាំផ្សេងៗទៀត ដែលធ្វើឱ្យកសិករជាច្រើនលែងជ្រើសរើសម្រេចជាដំណាំចម្បងទៀតហើយ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុបានកាត់បន្ថយទិន្នផលម្រេចផងដែរ ខណៈតម្លៃផលិតកម្មក៏បានកើនឡើងយ៉ាងខ្លាំង។

ប្រធាន VPSA លោកស្រី Hoang Thị Liên បានថ្លែងថា ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ២៥០ ៦០០ តោន ដែលមានតម្លៃសរុបជាង ១,៣ ប៊ីលានដុល្លារ ក្នុងនោះ ការនាំចេញម្រេចខ្មៅមានចំនួន ១,១ ប៊ីលានដុល្លារ និងម្រេចស ២០០ លានដុល្លារ។
អ្នកស្រីបន្តថា ទោះបីជាទំហំនាំចេញម្រេចក្នុងឆ្នាំ ២០២៤ បានថយចុះ ៥,១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែតម្លៃនៃការនាំចេញបានកើនឡើង ៤៥,៤ ភាគរយ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃនាំចេញ។ តួលេខបានបង្ហាញថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញម្រេចវៀតណាមដ៏ធំបំផុត ហើយបន្ទាប់មកគឺអារ៉ាប់រួម អាល្លឺម៉ង់ ហូឡង់ និងឥណ្ឌា។
អ្នកជំនាញវៀតណាមបានលើកឡើងថា ដោយផ្អែកលើការវាយតម្លៃនៃការផ្គត់ផ្គង់ និងតម្រូវការ ការនាំចេញម្រេចនៅឆ្នាំ ២០២៥ រំពឹងថានឹងប្រឈមមុខទាំងឱកាស និងភាពមិនច្បាស់លាស់។ ស្ថិរភាពនៃតម្រូវការទីផ្សារ និងការកាត់បន្ថយទិន្នផលក្នុងតំបន់មួយចំនួន នឹងជួយរក្សាតម្លៃម្រេចខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការកើនឡើងតម្លៃ នឹងអាស្រ័យលើល្បឿននៃការទិញរបស់ទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងប្រទេសចិនជាដើម៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


