Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បារម្ភពីការធ្លាក់តំណែងទិសដៅទេសចរណ៍កំពូលនៅអាស៊ាន ទៅឱ្យវៀតណាម

បានផុស

នៅ

ប្រតិបត្តិករទេសចរណ៍ថៃបានសម្ដែងការព្រួយបារម្ភថា ប្រទេសថៃអាចនឹងបាត់បង់តំណែងទិសដៅទេសចរណ៍កំពូល​នៅអាស៊ីអាគ្នេយ៍របស់ខ្លួន ទៅឱ្យ​ប្រទេសវៀតណាម ដែល​កត់ត្រាពីកំណើន​ភ្ញៀវទេសចរអន្តរជាតិខ្ពស់ធៀបនឹង​រយៈពេលមុនវិបត្តិកូវីដ១៩ ខណៈកំណើនរបស់ថៃនៅតែយឺតយ៉ាវ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សមាគម​សហព័ន្ធ​ទេសចរណ៍ខេត្តឆនបុរី លោក Thanet Supornsahasrungsi បាន​និយាយ​ថា វា​អាច​ចំណាយ​ពេល​ត្រឹម​តែ ២-៣ ឆ្នាំ​ប៉ុណ្ណោះ​ ដើម្បីឱ្យ​វៀតណាមវ៉ាដាច់ថៃក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ​​

សម្រាប់ឆ្នាំនេះ វៀតណាមបានកំណត់គោលដៅ​ទាក់ទាញភ្ញៀវទេសចរបរទេស ចំនួន ២៣ លាននាក់ ខណៈ​ក្រសួងហិរញ្ញវត្ថុ​ថៃវិញ បានកាត់បន្ថយការព្យាករ​ការមកដល់របស់ភ្ញៀវអន្តរជាតិ​ពី ៣៨,៥ លាន មកនៅត្រឹម ៣៦,៥ លាននាក់។​

កាលពីខែមីនា ថៃបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិ ២,៧ លាននាក់ ធ្លាក់ចុះ ២០ ភាគរយ ធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនកូវីដ១៩)​ ខណៈវៀតណាមបានឃើញពីកំណើនភ្ញៀវ​ជាង ២ លាននាក់ ក្នុងខែដូចគ្នា កើនឡើង ៤០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។

លោក Thanet បានលើកឡើងថា ​វៀតណាម​មាន​ «​តម្លៃ​រស់នៅ (ការចំណាយប្រចាំថ្ងៃសម្រាប់ការរស់នៅ)​» ទាប​ជាង​ប្រទេស​ថៃ។ លោកបាននិយាយថា រមណីយដ្ឋាន និងសួនកម្សាន្តបែបលក្ខណៈគ្រួសារក៏ថ្មី និងថោកជាងផលិតផលស្រដៀងគ្នា​ក្នុងប្រទេសថៃ ខណៈ​កញ្ចប់រួមបញ្ចូលទាំងអស់នៅសណ្ឋាគារវៀតណាម មានតម្លៃស្មើនឹង​ពាក់កណ្តាលនៃតម្លៃ​ក្នុងប្រទេសថៃ។

ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​បាងកកប្រទេស​ថៃ​

លើសពីនេះ លោក Thanet បាននិយាយថា ​វៀតណាមគាំទ្រភ្នាក់ងារទេសចរណ៍បរទេស ដូចជាអ្នកមកពីប្រទេសរុស្ស៊ី តាមរយៈការឧបត្ថម្ភធនលើការធ្វើដំណើរតាមផ្លូវអាកាស និងផ្តល់ថ្លៃចុះចតទាបនៅព្រលានយន្តហោះ។ ​លោកបន្តថា យន្តការបែបនេះ ​ធ្វើឱ្យភ្នាក់ងារផ្លាស់ប្តូរដំណើរទេសចរណ៍របស់​ខ្លួនពីកោះភូកេត (ថៃ) ទៅកាន់ទីក្រុងដូចជា Nha Trang ​របស់វៀតណាម ក្នុងរដូវក្តៅនេះ។

លើសពីនេះ អ្នកជំនាញដដែល​លើកឡើងថា វៀតណាមមាន​ហេដ្ឋារចនសម្ព័ន្ធស្អាត ងាយស្រួលធ្វើដំណើរទៅកាន់ទិសដៅទេសចរណ៍សំខាន់ៗ ជាពិសេសព្រលានយន្តហោះតាមបណ្ដាទីក្រុងសំខាន់ៗ។ នេះផ្ទុយពីប្រទេសថៃ ដែលមាន​ព្រលាន​ធំនៅក្រុងបាងកក ហើយឱ្យ​ទេសចរចំណាយពេលច្រើនធ្វើដំណើរទៅទិសដៅទេសចរណ៍។

លោក Thanet បាន​បន្តថា ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តវិធីសាស្រ្តទេសចរណ៍សកម្មជាងមុន និងពង្រឹងវិធានការសុវត្ថិភាពទេ វានឹងពិបាក​សម្រាប់ប្រទេសក្នុងការសម្រេចបានគោលដៅ​ទេសចរ ៣៦,៥ លាននាក់។

ស្ពានមាស នៅទីក្រុងដាណាង នៃប្រទេសវៀតណាម

ចំណែកឯប្រធានសមាគមធុរកិច្ចផ្លូវ Khao San លោក Sanga Ruangwattanakul វិញ បាននិយាយថាទីក្រុងបាងកកអាចកត់ត្រាចំនួនភ្ញៀវទេសចរតិចជាងឆ្នាំមុន ដោយសារទីផ្សារចិនធ្លាក់ចុះ ហើយជនបរទេស បានងាកទៅរកគោលដៅដែល​កាន់តែល្បី ដូចជាវៀតណាម។

លោក​បានបន្ថែម​ថា​ វៀតណាមមានកន្លែងទាក់ទាញជាច្រើន ចាប់ពីធម្មជាតិ និងឆ្នេរសមុទ្រ រហូតដល់កន្លែងកម្សាន្តពេលរាត្រីដ៏រស់រវើក ជាមួយនឹងផ្លូវដើរ និងសង្កាត់កម្សាន្តពេលរាត្រីក្នុងទីក្រុងហូជីមិញ ដែលអាចប្រកួតប្រជែងជាមួយផ្លូវ Khao San ។

គួរគូសបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមុន វិស័យទេសចរណ៍ថៃបាន​ជួបនូវរឿងផ្ទួនៗ ដែលបំបាក់ទំនុកចិត្តទេសចរបរទេស ជាពិសេស​ភ្ញៀវពីចិន។​ ក្នុងនោះរួមមាន​ទាំងករណីជួញដូរតួសម្ដែងចិន និងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​ ដែលរាលដាលដល់ទីក្រុងបាងកកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម