ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បារាំងចុះ MoU ១១ ប៊ីលានដុល្លារ អំឡុងទស្សនកិច្ចរបស់ ម៉ាក្រុង
ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី Antara បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូណេស៊ី និងបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២៧ ក្នុងទំហំសរុប ១១ ប៊ីលានដុល្លារ អំឡុងដំណើរទស្សនកិច្ចទៅក្រុងហ្សាកាតារបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា MoU ចំនួន ១៦ ត្រូវបានចុះហត្ថលេខានៅចំពោះមុខលោក ម៉ាក្រុង និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ នៅព្រឹកថ្ងៃពុធ និង ១១ ផ្សេងទៀតធ្វើឡើងក្នុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-បារាំង ដែលមានការចូលរួមពីប្រតិភូចំនួន ៣៦៨ មកពីប្រទេសទាំង២ ក្នុងថ្ងៃទាំងដដែល។
អនុស្សរណៈទាំងអស់ គ្របដណ្តប់លើផ្នែកផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ភាពជាដៃគូរដ្ឋាភិបាលទៅរដ្ឋាភិបាល (G2G) អាជីវកម្មទៅអាជីវកម្ម (B2B) និងប្រជាជន និងប្រជាជន។
លោក Hartarto បាននិយាយថា៖ «នេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសឥណ្ឌូណេស៊ី និងបារាំង ដែលមានរយៈពេល ៧៥ ឆ្នាំ»។
គួរគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅឥណ្ឌូណេស៊ីធ្វើឡើងចន្លោះពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅវៀតណាម ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍។ លោកកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី គិតត្រឹមថ្ងៃសុក្រនេះ៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


