ព័ត៌មានជាតិ
ធនាគារពាណិជ្ជពីរចាប់ដៃគ្នាជំរុញសេវាហិរញ្ញវត្ថុឆ្លងដែនរវាងសិង្ហបុរី និងកម្ពុជា
ធនាគារ Wing Bank (Cambodia) Plc ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុវិស័យ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងធនាគារ CIMB របស់ប្រទេសម៉ាឡេស៊ី បានសម្រេចនូវភាពជាដបានចូលជាដៃគូយុទ្ធសាស្ត្រ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែនរវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាពិសេសសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ។

ការចុះ MoU នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមិថុនានេះ ដែលបង្ហាញអំពីការតភ្ជាប់នូវសេវាហិរញ្ញវត្ថុក្នុងអាស៊ាន ដោយប្រើប្រាស់អ្នកជំនាញរបស់ CIMB ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនិង អ្នកជំនាញក្នុងស្រុករបស់ធនាគារ Wing ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់ពលរដ្ឋ សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។
លោកបណ្ឌិត Dmytro Kolechko នាយកប្រតិបត្តិនៃធនាគារ Wing បានមានប្រសាសន៍ថា៖«ការសហការគ្នាជាមួយ CIMB អនុញ្ញាតឱ្យយើងនាំយកដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកទៅកាន់អតិថិជនរបស់យើង ខណៈពេលដែលវានឹងចូលរួមដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះជាជំហានដ៏សំខាន់មួយឆ្ពោះរកបិរយាបណ្នហិរញ្ញវត្ថុកាន់តែប្រសើរ និងជាឱកាសនៃការលើកកម្ពស់ការទូទាត់ឆ្លងដែន»។
លោក Victor Lee Meng Teck នាយកប្រតិបត្តិនៃ CIMB Singapore បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា៖«កិច្ចសហការរបស់យើងជាមួយធនាគារ Wing ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CIMB ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅទូទាំងអាស៊ាន។ ជាមួយគ្នានេះ យើងនឹងដោះសោនូវឪកាសថ្មីសម្រាប់អតិថិជន និងពង្រឹងច្រករបៀងហិរញ្ញវត្ថុរវាងសិង្ហបុរី-កម្ពុជា»។

កិច្ចសហការនេះនឹងផ្តល់នូវដំណោះស្រាយផ្នែកធនាគារដែលមានលក្ខណៈសមស្រប រួមទាំងប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញវត្ថុពាណិជ្ជកម្ម ដើម្បីគាំទ្រដល់តម្រូវការកើនឡើងពីអាជីវកម្មឆ្លងដែន ជាពិសេសការផ្តោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្មើនឹង ៩៨% នៃអាជីវកម្មសរុប; 70% នៃការបង្កើតការងារ និង ៥៨% នៃផលិតផលក្នុងស្រុកសរុប (GDP)។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី បានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលកើនឡើងជាង១០០% ធៀបនឹងឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


