ព័ត៌មានជាតិ
Energy China គ្រោងពង្រីកការវិនិយោគលើកវិស័យទឹកស្អាតនៅកម្ពុជា
តំណាងក្រុមហ៊ុន Energy China បានបង្ហាញអំពីផែនការនៃការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាត បន្ទាប់ពីខ្លួនមានវត្តមាននៅកម្ពុជាអស់រយៈពេលជាងទសវត្សរ៍កន្លងមកនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះ។

ផែនការនេះត្រូវលើកឡើងក្នុងជំនួបរវាងលោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy International Group ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ខែមិថុនាកន្លងទៅនេះ។
លោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy International Group បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានពង្រីកនូវការវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្រុមហ៊ុនក៏មានគម្រោងក្នុងការបោះទុនពង្រីកការវិនិយោគទៅកាន់បណ្តាប្រទេសនានារួមទាំងកម្ពុជាផងដែរ។

លោកបានថ្លែងថា៖ «យើងមានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា មិនត្រឹមតែជាក្រុមហ៊ុនម៉ៅការប៉ុណ្ណោះទេ។ យើងមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗនានា ដូចជានៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។ ដូច្នេះ យើងជឿជាក់ខ្លាំងថា ជំនាញបច្ចេកទេស និងធនធានរបស់យើង អាចគាំទ្រគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់កម្ពុជា»។
លោក ហែម វណ្ណឌី បានលើកឡើងអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលរួមមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ នៅទូទាំងប្រទេស។ លោកថា កម្ពុជាមានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពបច្ចេកទេស និងធនធានផ្សេងៗគ្នា។ ស្ថានភាពនេះខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំផងដែរ។
លោករដ្ឋមន្រ្តីថ្លែងថា៖«យើងស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាតនឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់យើង»។

Energy China គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលផ្តោតការវិនិយោគលើវិស័យថាមពល ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងពីរទស្សវត្សរ៍នៅកម្ពុជា និងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាត។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ ក្រសួងលើកទឹកចិត្តការអនុវត្តគំរូវិនិយោគដែលដៃគូ ដូចជា Energy China វិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញបំពង់មេចែកចាយទឹក ហើយប្រតិបត្តិករខ្នាតតូចអាចផ្តោតលើការលក់ទឹករាយ ក្រោមប្រព័ន្ធគ្រប់គ្រងគុណភាពទឹកស្អាតរួមមួយ។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Energy China រៀបចំស្នើជាជម្រើសវិនិយោគផ្សេងៗ ដែលមានភាពបត់បែន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផង និងនិរន្តរភាពផង ពិសេសទាក់ទងនឹងប្រភពទឹក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


