សេដ្ឋកិច្ច
ការនាំចេញចំណិតដំឡូងមីក្រៀមកើនជាង ៥០% ខណៈដំឡូងមីស្រស់ធ្លាក់ចុះ
គិតចាប់ពីខែមករា-ឧសភា ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីក្រៀមសម្រេចបានជាង ១,២២ លានតោន កើនឡើង ៥២,៧៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១,៦ លានតោន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ ការនាំចេញចំណិតដំឡូងមីក្រៀមសម្រេចបាន ១,២២ លានតោន កើន ៥២,៧៣% ចំណែកឯដំឡូងមីស្រស់នាំចេញបាន ១,៤២ លានតោន ធ្លាកចុះ ១០,៩២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា កំណើននៃការនាំចេញចំណិតដំឡូងមីស្ងួត ដោយសារតម្លៃដំឡូងមីស្រស់មានការធ្លាក់ចុះនៅឆ្នាំនេះ។

លោក អិល ឈិញ បន្ថែមថា តម្លៃដំឡូងមីស្ងួត កសិករអាចទទួលយកបាន ដោយលក់បានក្នុងតម្លៃ ៤៨០ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែពួកគាត់ពិបាកធ្វើ ដោយសារអាកាសធាតុធ្លាក់ភ្លៀង ខណៈដំឡូងមីស្រស់តម្លៃប្រមាណ ១២០ រៀល ក្នុងមួយគីឡូក្រាម។
លោក អិល ឈិញ បញ្ជាក់ថា មានកត្តាមួយចំនួនធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ ដូចជាអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យដំឡូងបាត់បង់ទិន្នផល និងគុណភាព។ ម្យ៉ាងទៀត ប្រទេសនៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី ថៃ វៀតណាម និងកម្ពុជាបង្កើនការដាំដុះដំឡូងមី ដែលធ្វើឱ្យលើសតម្រូវការ។
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំស្តង់ដាដំឡូងមីក្រៀម និងដំឡូងមីស្រស់ ដើម្បីបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការកំណត់តម្លៃ ដោយផ្អែកតាមស្តង់ដា ដែលបានដាក់ចេញតាមប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ។ គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៧០ ម៉ឺន ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន