ព័ត៌មានអន្ដរជាតិ
ការនាំចេញសិង្ហបុរី ធ្លាក់ចុះ ៣,៥% ខែមុន ដោយមិនរំពឹងទុក ដោយសារពន្ធ ត្រាំ
ទិន្នន័យពីភ្នាក់ងារសហគ្រាសសិង្ហបុរី បានបង្ហាញថា ការនាំចេញក្រៅពីប្រេងរបស់សិង្ហបុរី បានធ្លាក់ចុះ ៣,៥ ភាគរយ កាលពីខែឧសភា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការនាំចេញទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការធ្លាក់ចុះនេះ ផ្ទុយពីការព្យាករកំណើន ៨ ភាគរយ ក្នុងការស្ទង់មតិពីសេដ្ឋវិទូរបស់រ៉យទ័រ និងកំណើន ១២,៤ ភាគរយ កាលពីខែមេសា។ ការនាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងតិចតួច ប៉ុន្តែគីមីឥន្ធនៈ មាសក្រៅទុនបម្រុង និងគ្រឿងម៉ាស៊ីនឯកទេស បានធ្លាក់ចុះ។
យោងតាមភ្នាក់ងារសហគ្រាសសិង្ហបុរី ការនាំចេញទៅសហរដ្ឋអាមេរិកនៅខែឧសភា បានធ្លាក់ចុះរហូតដល់ ២០,៦ ភាគរយ។ អ្នកជំនាញលើកឡើងថា អំណោយផលសម្រាប់ការនាំចេញមុនខែឧសភា បានថយចុះ ខណៈភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធរបស់អាមេរិក និងការចុះផ្សាយនៃការចំណាយរបស់ប្រជាជនក្នុងប្រទេសទីផ្សាររបស់សិង្ហបុរី បន្ថែមផលប៉ះពាល់សម្រាប់ការនាំចេញសិង្ហបុរី។
អ្នកជំនាញលើកឡើងថា ភាពមិនប្រាកដប្រជាពន្ធគយ អាចនឹងបន្តបង្កហានិភ័យសម្រាប់សិង្ហបុរី ជាពិសេសនៅពេលការពន្យាពេលពន្ធគយបដិការ ៩០ ថ្ងៃ របស់ ត្រាំ ផុតកំណត់នៅដើមខែក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


