សេដ្ឋកិច្ច
អាកាសចរណ៍ចិន Global X Airlines គ្រោងបើកដំណើការនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ចិន Global X Airlines បានធ្វើការសិក្សាក្នុងការបើកដំណើការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយមើលឃើញអំពីសក្តានុពលនៃការកើនឡើងលំហូរទេសចរចិនមក ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរទើបប្រកាសអំពីឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានកំណត់និងប្រកាសជាផ្លូវការនៃការយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។
យោងតាម លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុន Global X Airlines ពិភាក្សាការងារ ក្នុងគោលបំណងចង់បើកក្រុមហ៊ុនអាកាសចរណ៏នៅកម្ពុជា។

ទោះយ៉ាងណាក៏ដោយ លោកពុំបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត ថាតើក្រុមហ៊ុនអាកាសចរណ៍នេះនឹងធ្វើការបើកដំណើការនៅពេលណា ខណៈការប្រជុំនាព្រឹកមិញនេះគឺជាការស្វែងយល់បន្ថែមអំពីច្បាប់ និងគតិយុទ្ធនានាមុននឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាតិជាង ២,៤ លាននាក់ នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើនឡើង ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមទេសចរណ៍ជាង ២,៤ លាននាក់ មានទេសចរណ៍ថៃ ជាង ៦៧ ម៉ឺននាក់ កើន ១៤,៦% វៀតណាម ៤១ ម៉ឺននាក់ ធ្លាក់ចុះ ១% ចិនជាង ៣៨ ម៉ឺននាក់ កើន ៣៨,៨% និងអាមេរិកជាង ៩ ម៉ឺននាក់ កើន ៩,៥%។
កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


