Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​រៀបចំ​សេចក្ដី​ព្រាងច្បាប់​ចូល​ជា​សមាជិក​ នៃ​អនុសញ្ញា ​ប្រាតិភោគ​ជា​អន្តរជាតិ ​ដើម្បី​ធានា​លំហូរ​ឥណទាន ​ក្នុង​ការទិញ ​លក់ ​និង​ជួល ​អាកាសយាន​

បានផុស

នៅ

មន្រ្តីអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ​ និងអនុម័តសេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រមឱ្យចូល​ជារដ្ឋ​ភាគីនៃ ​«អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត» និង«ពិធីសារពាក់ព័ន្ធ​នឹង​ករណី​ជាក់លាក់នៃឧបករណ៍អាកាសយាន»។​ សេចក្តីព្រាងច្បាប់នេះត្រូវបាន​ពិភាក្សា និងឆ្លង​ក្នុង​កិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រមទាំងត្រូវបានយកទៅពិនិត្យ​សិក្សាដោយ​គណៈកម្មការជំនាញ​នៃរដ្ឋសភា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រាតិភោគជាអន្តរជាតិ សំដៅដល់ការធានាលំហូរហិរញ្ញប្បទាន​ជាអន្តរជាតិសម្រាប់ប្រតិបត្តិការ ​ក្នុងការទិញ ​លក់ ​ឬជួលអាកាសយាន។​

​គណៈប្រតិភូអាកាសចរណ៍ស៊ីវិល​នៅ​ថ្ងៃទី ​០៧ ​កក្កដា ​២០២៦ ​បាន​ចូលរួមកិច្ចប្រជុំបំភ្លឺនៅរដ្ឋសភា​ដើម្បីពិនិត្យ ​និង​ពិភាក្សា ​និង​ការពារសំណើ ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពីការ​អនុម័ត​យល់​ព្រម​ឱ្យ​កម្ពុជា​ចូលជា ​រដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគ​ជាអន្តរជាតិ​ចំពោះឧបករណ៍ចល័ត ​និង​ពិធីសារ​នៃ​អនុ​សញ្ញា ​ស្ដីពីប្រាតិ​ភោគ​​ជាអន្តរជាតិ​ ចំពោះឧបករណ៍ចល័ត​ពាក់ព័ន្ធនឹងករណីជាក់លាក់ ​នៃ​ឧបករណ៍​អាកាសយាន ​ដើម្បី​បញ្ជូន​ទៅ​សុំការពិនិត្យ ​និង​អនុវម័តពីកិច្ចប្រជុំពេញអង្គរដ្ឋសភា។

​មុននឹងចាប់ផ្ដើមដំណើរការរៀបចំ​ស្នើសុំសច្ចាប័ន ​លើអនុសញ្ញា ​និង​ពិធីសារអាកាសយាន ​រដ្ឋលេខា​ធិការ​រដ្ឋានអាកាសចរណ៍ស៊ីវិល​ បានរៀបចំសិក្ខាសាលា ​និង​ពិភាក្សាលើទិដ្ឋភាពច្បាប់ និង​អត្ថប្រយោជន៍​ ជាមួយបណ្តាក្រសួង ​ស្ថាប័ន ​និងវិស័យ ​ឯកជនពាក់ព័ន្ធនានាចំនួនពីរលើក ដោយលើកទី១ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ និង លើកទី២ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចជំនួយបច្ចេកទេសពីអ្នកជំនាញ ការនៃក្រុមការងារអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងក្រុមហ៊ុន​ផលិតយន្តហោះប៊ូអ៊ីង។​

​ដោយយោងលើការវាយតម្លៃជាវិជ្ជមានលើផ្នែកច្បាប់ ​និង​សេដ្ឋកិច្ច ​ពីអង្គសិក្ខាសាលាទាំងពីរលើក​នេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានចាប់ផ្តើម​នីតិវិធី​ស្នើ​សុំ​ជាផ្លូវការទៅរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីអនុម័តយល់ព្រមឱ្យ​ កម្ពុជាចូលជារដ្ឋភាគី​នៃអនុសញ្ញា​ និង​ពិធីសារអាកាសយាននេះ។​

អនុសញ្ញា ​និងពិធីសារ​អាកាសយាន ​ត្រូវបានរៀបចំឡើង​ជាគោលការណ៍​ដើម្បីដោះស្រាយ​បញ្ហាក្នុងការអនុវត្ត​សិទ្ធិ ​ប្រកបដោយការធានា ​និងមានលក្ខណៈងាយស្រួល​ចំពោះឧបករណ៍អាកាសយាន​ដែលមានតម្លៃខ្ពស់ ​ដូចជាតួ ​អាកាសយាន ​ម៉ាស៊ីន ​និងឧត្ថម្ភាគចក្រជាដើម។​

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា អនុសញ្ញា ​និងពិធីសារអាកាសយាន​ នឹងជួយដល់កម្ពុជា ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀងធានាបំណុល, ការលក់មាន លក្ខខណ្ឌក្រោម​កិច្ចព្រមព្រៀង​រក្សាសិទ្ធិកម្មសិទ្ធ និង​កិច្ចព្រមព្រៀងជួល ចំពោះឧបករណ៍ អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយ ក្នុងការគ្រប់គ្រងឧបករណ៍ចល័ត ដែលមានតម្លៃខ្ពស់​ ដូចជាតួអាកាសយាន ម៉ាស៊ីន​អាកាសយាន និងឧទ្ធម្ភាគចក្រ។

​ការ​ចូល​ជារដ្ឋភាគីអនុសញ្ញា ​និង​ពិធីសារអាកាសយាន ​នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារ ហិរញ្ញវត្ថុ និង​អាកាសចរណ៍អន្តរជាតិថាកម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្ម​អន្តរ​ជាតិ។​

​អនុសញ្ញា ​និងពិធីសារអាកាសយាន​ នឹងផ្ដល់ជំនឿទុកចិត្ត ​ដល់បណ្ដាអ្នកវិនិយោគ និង​អ្នក​ឱ្យ​ខ្ចី​ប្រាក់​ ក្នុងការផ្ដល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬជួល​ឧបករណ៍​ចល័ត​ដែល​មាន​តម្លៃខ្ពស់ដោយ​សារតែមានប្រាតិភោគជាអន្តរជាតិលើគោការអនុវត្តសិទ្ធិកាន់កាប់ឡើងវិញ ការ​លុប​ការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម