ព័ត៌មានជាតិ
អាកាសចរស៊ីវិល៖ ជើងហោះហើរឆ្លងកាត់តំបន់ជម្លោះកម្ពុជា-ថៃ នៅតែមិនទាន់អនុញ្ញាតឱ្យមានការហោះហើរឡើយ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យ«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ដឹងថា គិតមកដល់ម៉ោង ១០ និង ០០នាទីនេះ ស្ថានភាពជើងហោះហើរ និងដែនអាកាសកម្ពុជានៅរក្សាស្ថានភាពដដែលមិនមានអ្វីប្រែប្រួលនោះទេ។ ជាមួយគ្នានោះដែរ សម្រាប់ជើងហោះហើររំលងដែលបានបិទមិនឱ្យហោះឆ្លងកាត់តំបន់ជម្លោះកម្ពុជា-ថៃ នៅមិនទាន់អាចបើកឱ្យដំណើរការហោះហើរដូចដើមនៅឡើយទេ។

លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ស្ថានភាពនៃការហោះហើរជើងហោះហើរភ្នំពេញ-បាងកក បាងកក-ភ្នំពេញ ក៏ដូចជា បាងកក-សៀមរាប គឺនៅរក្សាប្រក្រតីភាពជាធម្មតាមិនមានអ្វីផ្លាស់ប្ដូរនោះទេ។ ប៉ុន្តែសម្រាប់តំបន់គ្រោះថ្នាក់ អាកាសចរស៊ីវិលកម្ពុជានៅមិនទាន់អាចបញ្ជាក់បានទេថាតើ អាចបើកដំណើរការឡើងវិញនៅពេលណានោះទេ។
«ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជា កំពុងរង់ចាំមើលស្ថានភាពទូទៅនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នេះសិន ប៉ុន្តែចំពោះការបិទដែនអាកាសលើតំបន់ប្រយុទ្ធគ្នានោះ ការហោះហើរនៅមិនទាន់មានការប្រែប្រួលនោះទេ ហើយចំនួនជើងហោះហើររំលងនៅរក្សាស្ថានភាពដដែល។ បានន័យថា ក្រុមហ៊ុនជើងហោះហើររំលង គ្រាន់តែហោះប្តូរទៅផ្លូវផ្សេងបញ្ចៀសពីខ្សែផ្លូវគ្រោះថ្នាក់នោះតែបន្តិចប៉ុណ្ណោះ តាមការណែនាំរបស់ក្រុមការងារជើងហោះហើររបស់កម្ពុជា»។ លោក ស៊ិន ចាន់សិរិវុត្ថា បន្ថែមបែបនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា បានអះអាងថា បញ្ហានេះអាកាសចរស៊ីវិល បានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់ គឺមិនមានការប្រែប្រួលនោះទេចំពោះដែនអាកាស ប៉ុន្តែសម្រាប់ការបើកដំណើរការឱ្យដូចដើមឡើងវិញ អាកាសចរស៊ីវិលនៅមិនទាន់អាចបើកឱ្យដូចដើមឡើងវិញនោះទេ ដោយអាកាសចរបាននិងកំពុងតាមដាន ពិនិត្យ និងវាយតម្លៃហានិភ័យ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ក្រោយសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងដែលបង្កឡើងដោយភាគីថៃ ជាអ្នកបើកការឈ្លានពានមកលើកម្ពុជាមុននោះ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានាតាមដែនអាកាសដែលអាចកើតមានជាយថាហេតុ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្ដីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ។

អាកាសចរស៊ីវិលកម្ពុជា ក៏បានបញ្ជាក់ដែរថា ស្ថានភាពជើងហោះហើរភ្នំពេញ-បាងកក ក៏ដូចជា បាងកក-សៀមរាប នៅរក្សាប្រក្រតីជាធម្មតា លើកលែងតែជើងហោះហើរ Thai Airways ដែលធ្លាប់ហោះហើរក្នុងមួយថ្ងៃពីរជើង ថយមកនៅត្រឹមក្នុងមួយថ្ងៃមួយជើងវិញ គិតពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា នេះ ដោយសារតែចំនួនភ្ញៀវមិនគ្រប់ទៅតាមទីផ្សារ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


