ព័ត៌មានអន្ដរជាតិ
វិស័យឯកជនថៃបារម្ភពីការពន្យារពេលចរចាពន្ធជាមួយអាមេរិក
វិស័យឯកជនថៃព្រួយបារម្ភព្រមានពីការពន្យារពេលចរចាពន្ធជាមួយសហរដ្ឋអាមេរិក ខណៈព្រមានពីការធ្លាក់ចុះយឺតយ៉ាវនៃការបញ្ជាទិញនាំចេញពីខាងក្រៅសម្រាប់ឆមាសទី២ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។

សភាពាណិជ្ជកម្មថៃ (TCC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការជាប់គាំងនៃការចរចាពាណិជ្ជកម្មជាមួយអាមេរិក ខណៈមកទល់ពេលនេះ វឌ្ឍនភាពនៃការចរចាពន្ធហាក់មានភាពយឺតយ៉ាវធៀបនឹងប្រទេសដទៃក្នុងតំបន់ ដូចជាវៀតណាម ដោយជំនួបផ្លូវការរវាងថ្នាក់មន្រ្តីជាន់ខ្ពស់ថៃ-អាមេរិក ត្រូវបានពន្យារពេលជាច្រើនដង។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍ថា ថៃបានរៀបចំកិច្ចប្រជុំចរចាជាមួយអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍មុន ហើយបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍មុននោះមួយថ្ងៃ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានលើកឡើងថា ការចរចាពន្ធផ្លូវការជាមួយអាមេរិក នឹងចាប់ផ្ដើមនៅ «សប្ដាហ៍នេះ» ដោយថៃនឹងដាក់សំណើផ្លូវការចុងក្រោយ មុន «ការចរចាផ្លូវការចាប់ផ្ដើមជាលើកដំបូងតាមអនឡាញ»។

ក្នុងបរិបទនៃក្ដីបារម្ភពីផលប៉ះពាល់ពន្ធ ប្រធានសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ លោក Poj Aramwattananont បានគូសបញ្ជាក់ថា បរិមាណនៃការបញ្ជាទិញនាំចេញ បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់រួចហើយ ចាប់តាំងពីចុងខែឧសភា និងដើមខែមិថុនា។
លោក Poj បាននិយាយថា៖ «ប្រសិនបើគ្មានភាពច្បាស់លាស់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកក្នុងខែកក្កដា និងបន្ថែមពីនោះទេ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់តួលេខនៃការនាំចេញសម្រាប់ឆមាសទី ២ នៃឆ្នាំនេះ»។ លោកបានជំរុញឱ្យក្រុមចរចាថៃ ធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពសម្រាប់ប្រទេសទាំង២។
គួរគូសបញ្ជាក់ថា ថៃកំពុងប្រឈមនឹងហានិភ័យនៃពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក ប្រសិនបើការចរចាបរាជ័យមុនថ្ងៃទី ៩ កក្កដា ដែលជាពេលផុតកំណត់ពន្យារពេលអនុវត្តពន្ធបដិការ។ យ៉ាងណាមិញ មន្រ្តីថៃបានសម្ដែងសុទិដ្ឋិនិយមនាពេលកន្លងមកថៃ ការចរចាជាមួយអាមេរិកអាចទម្លាក់អត្រាពន្ធនោះមកត្រឹម ១០ ភាគរយ ដែលជាអត្រាពន្ធមូលដ្ឋាន ហើយថា ការចរចាអាចនឹងបន្តអូសបន្លាយហួសថ្ងៃទី ៩ កក្កដា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


