ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍ទិដ្ឋភាពក្រោយឆាករបស់ ទេព បូព្រឹក្ស ក្នុងពេលដ៏ខ្លី ប្តូរឈុតសម្រាប់បទ «ទេវរាជ»
ជាមួយនឹងទស្សនីយភាពវប្បធម៌ខ្មែរ លើឆាកព្រឹត្តិការណ៍អន្តរជាតិ Round Festival តារាចម្រៀងឯករាជ្យ ទេព បូព្រឹក្ស មិនត្រឹមតែលើកស្ទួយវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងថែមទៀត ចំពោះការរៀបចំនៅពីក្រោយឆាករបស់ខ្លួន ជាមួយនឹងការប្តូរឈុតបុរាណខ្មែរ ក្នុងរយៈពេលដ៏ខ្លី។

រសៀលថ្ងៃទី២៣ មិថុនានេះ អ្នកនាង ទេព បូព្រឹក្ស បានទម្លាយវីដេអូក្រោយឆាកក្នុងព្រឹត្តិការណ៍ Round Festival ៥នាទី ដោយបានរៀបរាប់ខ្លះៗពីឈុតដែលអ្នកនាងកំពុងស្លៀកបង្ហាញ ក៏ដូចជាបង្ហាញនូវការខិតខំរបស់ក្រុមសិល្បករបុរាណ ព្រមនិងក្រុមការងារក្រោយឆាកទាំងមូល។
ដោយមើលឃើញសកម្មភាពក្នុងវីដេអូឃ្លីបនេះ មហាជនពិសេសអ្នកគាំទ្ររបស់អ្នកនាង បានការកោតស្ញប់ស្ញែងជាខ្លាំង ពិសេសសកម្មភាពប្តូរឈុតសម្រាប់ការបង្ហាញទស្សនីយភាព «ទេវរាជ»។ ក្នុងនោះ ទេព បូព្រឹក្ស ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា ខ្លួនពិតជាភ័យខ្លាំងស្ទើរស្រក់ទឹកភ្នែក ក្នុងពេលដ៏ខ្លី ក្នុងការប្តូរឈុតសម្រាប់បទទេវរាជ ក៏ព្រោះបារម្ភថា ប្តូរឈុតមិនទាន់ពេល។ តែយ៉ាងណា គ្រប់យ៉ាងក៏បញ្ចប់ទៅដោយរលូន។
តាមរយៈគណនីហ្វេសប៊ុក Sothea Chhai (Haro) ក្រុមការងារម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញមោទនភាពចំពោះក្រុមការងារ ពិសេសតារាចម្រៀង ទេព បូព្រឹក្សផ្ទាល់ ដោយរៀបរាប់ដូច្នេះថា សកម្មភាពដ៏រន្ធត់នៅខាងក្រោយឆាក ក្នុងការផ្លាស់ប្ដូរឈុតសម្រាប់ការសម្ដែងបទ «ទេវរាជ» មានពេលវេលាត្រឹមតែ ២នាទី ក្នុងការផ្លាស់ប្ដូរឈុត តែពួកយើងធ្វើបាន។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងគាត់ និងបងបងក្រុមការងារទាំងអស់គ្នាខ្លាំងណាស់”។
គួររំលឹកថា ទេព បូព្រឹក្ស បានធ្វើឱ្យកក្រើកឆាកប្រគំតន្ត្រី Round Festival 2025 នៅម៉ាឡេស៉ី តាមរយៈការច្រៀងផ្សំនឹងទស្សនីយភាពវប្បធម៌ខ្មែរជាច្រើនទម្រង់ ដែលរួមមានដូចជា របាំបុរាណ, ល្ខោនខោល, របាំអប្សរា, របាំមណីមេខលា ព្រមនិងគុនល្បុក្កតោជាដើម។ ទស្សនីយភាពដ៏អស្ចារ្យនេះ បានធ្វើឱ្យទស្សនិកជនស្រែកហ៊ោទ្រហឹងសាលប្រគំតន្រ្តីដោយក្តីពេញចិត្តផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


