កីឡា
សមិទ្ធផលទាំងនេះ អ្នកគាំទ្រគួរទៅមើលក្រុមនារីល្ងាចនេះឲ្យបានច្រើនកុះករ
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិនារី ហ្គាំ វេលាម៉ោង ៧ យប់ ថ្ងៃពុធ ទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អ្នកគាំទ្រគួរទៅមើលផ្ទាល់ដើម្បីលើកទឹកចិត្តដល់ក្រុមនារីឲ្យបានច្រើនកុះករ។

ទាំងការប្រកួតរបស់ក្រុមនារីនៅលីគនារីកម្ពុជា និងក្រុមជម្រើសជាតិនារីមិនសូវទទួលបានការគាំទ្រខ្លាំងទេ បើប្រៀបធៀបជាមួយក្រុមបុរស។ ទោះបីជាយ៉ាងណា បើក្រឡេកមើលសមិទ្ធផលកន្លងមកបង្ហាញថា ក្រុមនារីកម្ពុជាធ្វើបានល្អលើឆាកអន្តរជាតិ ដែលស្ទើរតែល្អជាងបុរស បើទោះជាពួកគាត់ទើបត្រូវបានបង្កើតឡើងជាក្រុមថ្មី។

ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ទើបតែមាននាប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ហើយការប្រកួតលីគនារីទៀត ក៏ទើបមានដែរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសមិទ្ធផលគួរឲ្យកត់ចំគាល់។ ក្រុមបាល់ទាត់នារី កម្ពុជា ទើបបានចូលរួមប្រកួតកីឡា ស៊ីហ្គេម កាលពីឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែបានបង្កើតកំណត់ត្រាជាលើកដំបូង ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
កាលពីឆ្នាំ ២០២៤ កន្លងទៅ ក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតពាននារីអាស៊ាន ASEAN Women’s Cup នៅប្រទេសឡាវ។ ការទទួលបានចំណាត់ថ្នាក់លេខ២នេះ ក្រុមនារីកម្ពុជាទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់នារីអាស៊ានកម្រិតទី១គឺ ASEAN Women’s Championship ឆ្នាំ២០២៥។

ដូច្នេះ ក្រុមបាល់ទាត់នារីកម្ពុជា មានភារកិច្ចលើឆាកអន្តរជាតិ ៣ កម្មវិធីផ្សេងគ្នានៅពាក់កណ្តាលឆ្នាំ ២០២៥ ។ ទី១ ការប្រកួតជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian Cup ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងពូលនាចុងខែមិថុនានេះ។ ទី២ ការប្រកួតពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship នៅប្រទេសវៀតណាម ចាប់ពីថ្ងៃ ៦ ដល់ទី ៩ ខែសីហា និងទី ៣ ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នាខែធ្នូ នៅប្រទេសថៃ។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហ្គាំ ថ្ងៃទី ២៥ ខែមិថុនា នេះគឺជាការកម្តៅសាច់ដុំសម្រាប់ក្រុមនារីកម្ពុជា ត្រៀមខ្លួនប្រកួតជម្រុះ AFC Women’s Asian Cup នៅថ្ងៃទី ២៩ ខែមិថុនា នៅស្តាតអូឡាំពិក។

កីឡាការិនី ហ៊ា ស្រីឡាស់ ប្រធានក្រុមបាល់ទាត់នារីកម្ពុជា អំពាវនាវដល់អ្នកគាំទ្រឲ្យទៅមើលផ្ទាល់ច្រើនកុះករដូចការគាំទ្រដល់ការប្រកួតរបស់ដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


