សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ៤១៧ លានដុល្លារ ពីការនាំចេញដំឡូងមីក្នុងរយៈពេល៥ខែកន្លងមក
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ កម្ពុជានាំចេញដំឡូងមីស្រស់សម្រេចបានទំហំទឹកប្រាក់ជាង ៤១៧ លានដុល្លារ ធ្លាក់ចុះ ១៣,៧៩% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាលចុះរហូតដែលមានតម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ក្នុងមួយគីឡូក្រាម។
លោក អិល ឈិញ បញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។
ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បានធ្វើឱ្យបរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះផងដែរ។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា។
យោងតាមធនាគារ ARDB ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយ កសិករលើ ផ្ទៃដី ដាំដុះ ប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន) ជាមួយផល សេដ្ឋកិច្ច ប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ដំឡូងមីត្រូវបានដាំដុះនាដើមរដូវ ចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


