សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់ចំនួន ១៨ នៅត្រឹមដំណាច់ឆ្នាំ ២០២៥
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ នឹងមានសហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨ សហគមន៍ នៅកម្ពុជា ដែលត្រូវបានបង្កើត និងចុះបញ្ជីដោយក្រសួងកសិកម្មកម្ម។

បើតាមលោក ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពន្យល់ ផ្សព្វផ្សាយដោយផ្ទាល់ពីទស្សនទាននៃសហគមន៍កសិកម្មទំនើប ដល់ប្រជាកសិករជាច្រើនម៉ឺននាក់ នៅក្នុងខេត្តចំនួន ១៥ នៅទូទាំងប្រទេស។
ជាក់ស្តែង គិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ មានសហគមន៍កសិកម្មទំនើបចំនួន ១៣ ត្រូវបានរៀបចំបង្កើត ឡើងនៅក្នុងខេត្តចំនួន ៧ លើមុខដំណាំយុទ្ឋសាស្ត្រចំនួន៤ មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ជាដើម។
ជាការរំពឹងទុក សហគមន៍កសិកម្មទំនើបចំនួនប្រមាណ ៥ ថ្មីបន្ថែមទៀត នឹងត្រូវបង្កើត និងចុះបញ្ជី ទទួលស្គាល់ផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅត្រឹមខែឆ្នាំ ២០២៥ នេះ។

លោក ឃឹម ហ្វីណង់ បានបន្តថា សហគមន៍កសិកម្មទំនើបចំនួន ៥ ថ្មី ដែលត្រូវបង្កើតឡើងនៅត្រឹមចុងឆ្នាំ២០២៥ នេះ រួមមាន សហគមន៍កសិកម្មស្វាយចន្ទី (១)នៅខេត្តឧត្តមានជ័យ, សហគមន៍កសិកម្មទំនើបស្វាយចន្ទី(១) នៅខេត្តសៀមរាប, សហគមន៍កសិកម្មទំនើបដំណាំបន្លែ (១)នៅខេត្តកំពង់ចាម, សហគមន៍កសិកម្មទំនើបដំណាំ បន្លែ(១) នៅខេត្តតាកែវ និង សហគមន៍កសិកម្មទំនើបដំណាំស្រូវ (១) នៅខេត្តបន្ទាយមានជ័យ។
អាស្រ័យ ហេតុនេះ នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ សហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨សហគមន៍នឹង មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រីខែមិថុនា ឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០ សហគមន៍ ដែលមានកសិករសមាជិកសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែលក្នុងនោះមានសមាជិកជានារីចំនួន ១១៤ ០៣០ នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


