សេដ្ឋកិច្ច
កម្ពុជានាំចូលគ្រឿងសំណង់មានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ កើនឡើងខ្ពស់
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ កម្ពុជានាំចូលសម្ភារសំណង់មានទំហំទឹកប្រាក់ជាង ១,០១ ពាន់លានដុល្លារ កើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទឹកប្រាក់ ៧៥២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបង្ហាញថា ការនាំចូល ដែក និងដែកថែប ក្នុងរយៈពេលដូចគ្នានេះ មានប្រមាណជា ៤៧៧លានដុល្លារ កើនឡើង ៥៣% ខណៈការនាំចូលស៊ីម៉ងត៍ មានការធ្លាក់ចុះបន្តិច ដែលមានចំនួនត្រឹមតែជិត ៨លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ០,២៣%។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ ខណៈវិស័យសំណង់នៅកម្ពុជានៅតែមានកំណើនជាប្រចាំជាពិសេសគម្រោងថ្មីៗ ដែលបានស្នើសុំ។
លោករដ្ឋមន្ត្រីរំពឹងថា វិស័យសំណង់ នឹងក្លាយជាឧស្សាហកម្ម ដែលនឹងចូលរួមបង្កើតចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគគិតជាទឹកប្រាក់ជាង ៤,២ ពាន់លានដុល្លារ មានការកើនឡើង ៥២% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ក្នុងនោះទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានជាង ៣,៦ ពាន់លានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធចំនួន ៥៥៨ លានដុល្លារ និងទេសចរណ៍ចំនួន ២០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


