ព័ត៌មានជាតិ
ចំណតផែទេសចរ TS១ ជិតផ្សាររាត្រី ពង្រឹងខ្លួនជំរុញទិសដៅទេសចរណ៍តាមដងទន្លេនៅភ្នំពេញ
ចំណតផែអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅលើតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកទេសចរអាចចុះទូក ដើម្បីគយគន់ទេសភាពមាត់ទន្លេដ៏រស់រវើករបស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ចំណតនេះ ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ធ្វើដំណើរកម្សាន្តតាមដងទន្លេសាប។

លក្ខណៈពិសេសរបស់ចំណតផែអ្នកដំណើរ និងទេសចរ TS១៖
-ប្រភេទ៖ ជាចំណតស្ថានីយទេសចរណ៍
-ជម្រៅទឹក៖ ៤,៥ ម៉ែត្រនៅរដូវប្រាំង
-ចម្ងាយ៖ ២៤៥ គីឡូម៉ែត្រ ឬ ១២-១៥ ម៉ោង (ពីTS១ ទៅកំពង់ផែក្នុងប្រទេសវៀតណាម)
-ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
-ទំហំដី៖ ៦៦០០ ម៉ែត្រការ៉េ
-ចំណត៖ នាវា ២ គ្រឿង
-ស្ពានផែ៖ ៣០m x ១២m & ៤៥m x១៥
ចំណតផែអ្នកដំណើរ និងទេសចរ TS១ ផ្តល់សេវាកម្មដូចខាងក្រោម៖
-ផ្តល់ចំណតនាវាក្នុងស្រុក ក្នុងការជិះទូកកម្សាន្តតាមដងទន្លេ
-ផ្តល់ចំណតដល់នាវាទេសចរណ៍អន្តរជាតិ
តាមរយៈការវិនិយោគលើការអភិវឌ្ឍចំណតផែអ្នកដំណើរ និងទេសចរ TS១ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានពង្រឹងខ្លួនជាចំណតផែចម្បងក្នុងទីក្រុងភ្នំពេញ ដើម្បីជំរុញទិសដៅទេសចរណ៍សំខាន់តាមដងទន្លេ ដោយទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ